លោកស្រីអភិបាលខណ្ឌដង្កោ​ ដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្តេចតេជោនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៧០គ្រួសារ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃចន្ទ៦កេីត​ ខែជេស្ឋឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែ​ឧសភាឆ្នាំ២០២១​ លោកស្រី​ គឹម​ ញឹប​ អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ​ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដង្កោ​ បានបន្តចុះ​សាក​សួរ​សុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩​ ចំនួន៧០គ្រួសាររស់នៅក្នុងសង្កាត់ដង្កោ។​

​ ក្នុងឱកាសនោះ​ លោកស្រីប្រធានកិត្តិយសអនុសាខាខណ្ឌដង្កោបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អនិងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ–១៩ដូចខាងក្រោម៖៣ការពារ( ១.ពាក់ម៉ាស២.លាងសម្អាតដៃឲ្យបានញឹកញាប់៣.គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅ) ៣កុំ(១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម) និង២ចូលរួម(១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ–១៩។

​ ក្នុងអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​ ឃីត១ញ្ចប់មានមី​ ទឹកត្រី​​ ត្រីខ​ ទឹកសុទ្ធ​ ថវិកាចំនួន​៣០.០០០​រៀល​ ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print