ខេត្តកណ្ដាល៖ នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុមចំនួន៥នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចលុយផ្ទះវេលុយមួយកន្លែង ប្រមូលអស់៣៦លានរៀល និងប្រាក់ដុល្លារ១០០០ដុល្លារសហរដ្ឋអាមេរិក ត្រង់ចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យចំនួន៥នាក់ ស្រី១នាក់ (មិនស្គាល់អត្តសញ្ញាណ)។ដោយឡែកសម្ភារៈបាត់បង់រួមមាន៖ លុយខ្មែរចំនួន៣៦.០០០.០០០ រៀល, លុយដុល្លារចំនួន ១០០០ដុល្លារ, សៀវភៅធនាគារ អម្រិត ចំនួន០២ក្បាល, កាតវីងចំនួន ០២ សន្លឹកនិងកាបូបស្ពាយចំហៀងចំនួន ០១
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ មុនពេលកេីតហេតុ ជនរងគ្រោះបានបេីកតូបលក់ឥវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដងដោយមានអ្នកមកទិញដូរធម្មតា លុះដល់ម៉ោង០៨និង៣២នាទី មានក្រុមជនសង្ស័យ២នាក់(ស្រី១នាក់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខមកឈប់មុខតូបលក់ចាប់ហួយរបស់ជនរងគ្រោះ ពេលជនសង្ស័យម្នាក់ភេទ ស្រី បានចុះពីលេីម៉ូតូដេីរមក សួរជនរងគ្រោះដេីម្បីដូរលុយ រួចបានដកលុយ១០០ដុល្លារ អោយទៅជនរងគ្រោះពេលនោះជនរងគ្រោះបានចូលក្នុងទូរវីងដេីម្បីដូរលុយអោយជនសង្ស័យ ហេីយជនសង្ស័យទាំងពីរបានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ រហូតដល់ម៉ោង៨និង៥២នាទី ក្រុមជនសង្ស័យបានដដែលបានជិះម៉ូតូចំនួន៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀ Ganzberg ចំនួនមួយកេះ ដោយឃេីញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដេីរចូលក្នុងទូវីង ធ្វើសកម្មភាពភាពលួចយកលុយរបស់ ជនរងគ្រោះហេីយនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់ទៅ មួយសន្ទុះក្រោយមកទេីបជនរងគ្រោះ ដឹងថាបាត់លុយទេីប តេទូរសព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រះពុទ្ធ បច្ចុប្បន្នកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបានចុះមកដល់កន្លែងកេីតហេតុដេីម្បីកសាងសំនុំរឿង និងស្រាវជ្រាវបន្ត៕
ដោយ៖ ស្អាងជ័យ