អាជ្ញាធរ​ឥណ្ឌា៖ ប្រកាសបន្តរកឃេីញមនុស្សជិត​ ៣០ម៉ឺន​នាក់ឆ្លង​ជំងឺ​កូវីដ​-១៩​ ខណៈ​អ្នកជំងឺកូវីដជាង ៤ពាន់នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ អាជ្ញាធរ​ឥណ្ឌា​ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រកាសរកឃេីញមនុស្សសរុប ២៨១,៨៦០នាក់​ ឆ្លង​ជំងឺ​កូវីដ​-១៩​ ចំណែក​អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ខណៈអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់​។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនៅរសៀលថ្ងៃចន្ទទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា៖​ ក្រោយការបូកសរុបទិន្នន័យថ្មីនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជិត ២៥លានករណី,​ ក្នុងនោះមានអ្នកស្លាប់ ២៧៤,៤១១នាក់ និងជាសះស្បើយឡើងវិញជាង ២១លាននាក់ ខណៈអ្នកជំងឺ ៣.៥២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរជម្រាបដែរថា​ បេីទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់យ៉ាងណាក្តី ក៏ប្រទេសមួយនេះ​ មិនធ្វើការបិទប្រទេសទាំងមូលដែល ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៣លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ ចំណែក​ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៦លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print