ប្រទេសឡាវ៖ សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងមុននេះបន្តិចថា «ពេលនេះខ្ញុំ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានមកដល់ទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីទស្សនៈកិច្ចការងាររយៈពេល២ថ្ងៃ»។
ការពិភាក្សានាពេលល្ងាចនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក៏អាចពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយចុងសប្ដាហ៍៕ សុខ ខេមរា
...