រថយន្ត២គ្រឿងបុកគ្នាតែមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ

ចែករំលែក៖

ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៨  ចន្លោះគីឡូម៉ែត្រ៤៩-៥០ ភូមិគគរ ឃុំកំពង់ពពិល  ស្រុកពារាំង  ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកអេស៊ីយា  ពណ៌ក្រហម  ពាក់ផ្លាកលេខ តាកែវ 3A-0710​បើកបរដោយ​ម្ចាស់មិនស្គាល់អត្តសញ្ញាណធ្វើតំណើពីកើតមកលិច ។  លុះមកដល់ចំណុចកើតហេតុរថយន្តបាន​រេចង្កូត​ទៅ​គៀរថយន្ត ១គ្រឿងទៀតម៉ាកសាំយ៉ុង  ពណ៌លឿង  ពាក់ផ្លាកលេខ 2AE-8176 បើកបរដោយឈ្មោះ  ជួន  ចាវ  ភេទប្រុស  អាយុ២៤ឆ្នាំ  នៅភូមិតាម៉ៅ  ឃុំជើងកួន  ស្រុកសំរោង  ខេត្តតាកែវ​ដែលកំពុងធ្វើដំណើរ​បញ្ច្រាសទិសគ្នាបណ្តាលឲ  រថយន្តសាំយ៉ុង ក្រឡាប់ផ្អៀងរងការខូចខាត  តែមិនបណ្តាលស្លាប់មនុស្ស ឬរងរបួសធ្ងន់ឡើយ  ។

ក្រោយពេលកើតហេតុ  អ្នកបើកបររថយន្តអេស៊ីយ៉ា  រត់គេចខ្លួនបាត់  ហើយរថយន្តទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ សហការី

20160311185558 copy

...

20160311185557 copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print