ពិបាកចិត្តបញ្ហាក្នុងគ្រួសារខ្លាំងពេកក៏ទៅផឹកស្រាស្រវ៉ឹង រួចហើយចង.សម្លាប់ខ្លួនក្រោមផ្ទះ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិខ្សុំជើង​ ឃុំកំពង់ពពិល ស្រុពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ ចិត្ត ភេទប្រុសអាយុ 40ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ពិបាកចិត្តបញ្ហាក្នុងគ្រួសារខ្លាំងពេក ក៏ទៅផឹកស្រាស្រវ៉ឹងហើយបានយកពោះវៀនកង់រទេះសេះ និងខ្សែក្រវ៉ាត់មកចង.កភ្ជាប់នឹង រនងផ្ទះ បណ្តាលឲស្លាប់។  ពេលប្រពន្ធចុះមកដាក់ស្មៅឲសេះ ទើបដឹងថា ប្តីខ្លួនបានចង.ក នៅក្រោមផ្ទះស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចបានពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕សហការី

20160311185613

...

20160311185614

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print