កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះអនុវត្តបំរាមគោចរ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នៅវេលាម៉ោង៨យប់ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមសហការពីកងកម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ លោក ណុល សុធា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ រួមទាំងកម្លាំងសហការរបស់កងអន្តរាគមន៍ស្នងការដ្ឋានរាជធានីភ្នំពេញជាច្រេីនរូបទៀតបានអញ្ជើញចុះពិនិត្យគោលដៅបំរាមគោចរនៅត្រង់ចំណុចច្រមុះជ្រូក ក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងអនុវត្តនូវសេចក្ដីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ។

​ ក្នុងប្រតិបត្តិការនៃការចុះអនុវត្តពង្រឹងសន្តិសុខ និងបំរាមគោចរនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការដាក់គោលដៅឃាត់អ្នកដំណើរក្នុងម៉ោងហាមឃាត់ និងអនុវត្តបំរាមគោចរនេះគឺក្នុងគោលបំណងដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

​ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណអភិបាលរង បានទទូចស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវកាត់ចំណុចទីតាំងហាមឃាត់ គឺសូមយោគយល់ និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print