ហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅហាងនេះ

ចែករំលែក៖

ភ្នំពេញ, អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅហាងនេះ។

អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
🔴 🔴 🔴 កន្លែងលក់អាហារ ស្ថិតលើផ្លូវលេខ ១០៨ ស្ថិតនៅជាប់ខាងកើតអគារកាណាឌីយ៉ា និងអគារការិយាល័យ RainTree​
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅហាង DOLCE & GABBANA ហើយទៅទិញអាហារនៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ ១០៨។

អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print