កម្មករដកដំឡូងមីម្នាក់ដើរចូលចម្ការស្វាយចាន្ទី ត្រូវជនមិនស្គាល់មុខលួចបាញ់១គ្រាប់របួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖​​  កម្មករម្នាក់បានរងរបួសធ្ងន់ចំលើដោះខាងឆ្វេង ខណៈដែលរូបគាត់ទៅចម្ការជាមួយម្ដាយនិងបងប្អូន ដើម្បីដកដំឡូងមីចម្ការរបស់ខ្លួន ក្នុងភូមិថ្មល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមីន ឆ្នាំ២០១៦។

ជនរងគ្រោះឈ្មោះ វ៉ាយ  ណែត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មល់កែង  ឃុំអូរអណ្ដូង   ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសចំខាងលើដោះផ្នែកខាងឆ្វេងដៃ ។

តាមជនរងគ្រោះខាងលើបាននិយាយប្រាប់អ្នកយកព័ត៍មានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេមកជួយដកដំឡូងម្ដាយក្នុងចម្ការរបស់ខ្លួននៅជិតចម្ការស្វាយចាន្ទីមួយខាងជើងចំងាយ១៥ម៉ែត្រ២ចម្ការស្វាយចន្ទី   ។ លុះដល់ រសៀល រូបគេបានដើរទៅបត់ជើងហើយ ពេលងើបឈរត្រឡប់មកចម្ការវិញដើរបានពីជំហានក៏បានឮសូរសំឡេង ដើរចូលក្នុងចម្ការទើបគាត់បានឈររកមើល ។ ក្រោយមកស្រាប់តែ ត្រូវគ្រាប់កង់មូលចូលក្នុងសាច់១គ្រាប់ខាងលើដោះឆ្វេងដៃ បណ្ដាលឱ្យហូរឈាមចុក រួចគាត់រត់ស្រែកឱ្យបងប្អូនកម្មករធ្វើការជាមួយជួយ ហើយស្រែកឱ្យម្ដាយជួយដឹកមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ែលិន តែដោយសាររបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​៕ ស សារ៉េត

received_1702636500020894

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print