ក្រុមអាជីវករយកចញ្ចើមផ្លូវលក់ដូរ បន្លែរ,ត្រី,សាច់ ចំណែកពលរដ្ឋរស់នៅក្បែរនោះស្នើរឱ្យអាជ្ញធររកទីតាំងថ្មីជូនក្រុមអាជីវករទាំងនោះ

ចែករំលែក៖

ខេត្តក្រចេះ៖ពលរដ្ឋក៏ដូចជាម្ចាស់ភោជនីដ្ឋាន នៅក្បែរនិងផ្សារលក់ដូរ បន្លែរ,ត្រី,សាច់ នាពេលព្រឹក នៅមុខនិងមន្ទីរវប្បធម៍ខេត្តក្រចេះ បានស្នើរឱ្យអាជ្ញាធរ រកទីតាំងថ្មីឱ្យក្រុមអាជីវករទាំងនោះ ព្រោះការលក់ដូរនៅតាមផ្លូវសាធារណៈគឺវាប៉ះពាល់ដល់សោភណ្ឌភាពក្រុង និងបណ្តាលឱ្យប៉ះពាល់ដល់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ ។ ចំណែកអភិបាលរងខេត្តក្រចេះ បានអះអាងថា ខេត្តនិងរកកន្លែងថ្មី ដែលសរម្យ​ជូនបងប្អូនជាអាជីវករ ព្រោះការលក់ដូរលើផ្លូវសាធារណៈគឺវាប៉ះពាល់ប្រាកដមែន ។

ទីតាំងផ្សារលក់ដូរ បន្លែរ,ត្រី,សាច់ នៅលើផ្លូវជាតិតាមបណ្តោយមាត់ទន្លេក្រុងក្រចេះ នៅទល់មុខមន្ទីរវប្បធម៍ខេត្ត គឺជាផ្សារមួយដែលបងប្អូនក្រុមអាជីវករ មកពីតាមបណ្តាលស្រុក នៅទូទាំងខេត្តក្រចេះ យកទំនិញមកតាំងលក់នៅពេលព្រឹកទៀបភ្លឺ ។ តែការតាំងលក់របស់ក្រុមអាជីវករទាំងនោះ គឺបានដាក់សំម្ភារៈពាសពេញផ្លូវ ពិបាកដល់ការធ្វើដំណើរឆ្លងកាត់ ។

ពលរដ្ឋបាននិយាយថា អាជ្ញាធរមិនគួរណាបណ្តែតបណ្តោយឱ្យបងប្អូនជាអាជីវករ យកសម្ភារៈមកតាំងលក់នៅលើផ្លូវជាតិមួយនេះទេ គួរណាស់តែរកកន្លែងណាផ្សេងឱ្យពួកគាត់លក់ដូរទៅ ព្រោះការកល់ដូរនៅលើផ្លូវជាតិមួយនេះ គឺបានប៉ះពាល់ជាខ្លាំងជាពិសេសភ្នែក ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទីនេះ ។ ជានេះទៅទៀតក៏មួយក្រុមអាជីវករមួយចំនួនក៏បានយកសំរាម ក៏ដូចជាកាកសំណល់សេសសល់ បោះចោលចូលក្នុងទន្លេ ហើយមានថ្ងៃខ្លះមានគំនរសម្រាមនៅគរចោលពាសពេញផ្លូវទៀតផង ។

អភិបាលរងខេត្តក្រចេះ លោក ហឿរ ស៊ីយ៉ែម បានប្រាប់ឱ្យដឹងតាមទួរស័ព្ទថា ការលក់ដូរនៅលើផ្លូវជាតិនៅស្របនិងមាត់ទន្លេនេះ គឺវាប៉ះពាល់ដល់សោភណ្ឌភាពក្រុង និងប៉ហពាល់ដល់បរិដ្ឋានប្រាកដមែន តែខេត្តនិងរកកន្លែងណាមួយដែលសរម្យ ដើម្បីផ្លាស់ឱ្យពួកគាត់ទៅលក់ដូរនៅកន្លែងថ្មី ។ លោកបានរំលឹកថា ដំបូងឡើយទីនេះគឺមិនមែនផ្សារទេ តែចាប់តាំងពីផ្សារចាស់ បានឆាបឆេះអស់នៅក្នុងអំឡុងឆ្នាំ២០១២ បងប្អូនក្រុមអាជីវករជាអ្នកលក់ដូរ បន្លែរ,ត្រី,សាច់ ក៏បាននាំគ្នាមកលក់នៅទីនេះបណ្តោះអាសន្នរហូតមកដល់ពេលនេះ ។

លោកបានបញ្ជាក់ថា រហូតដល់ផ្សារថ្មីបានសាងសង់រួច ហើយអាជ្ញធរបានឱ្យបងប្អូនចូលលក់ដូរវិញ តែបងប្អូនក្រុមអាជីវករ នៅមិនព្រមរើចូលទៅលក់ ។មិនតែប៉ុណ្ណោះខេត្តក៏បានបង្កើតផ្សារថ្មីមួយទៀត នៅក្បែរនិងផ្សារធំសំរាប់ឱ្យក្រុមអាជីវករទាំងនេះ តែពួកគាត់នៅតែមិនព្រមរើចូលទៅលក់ ហើយសំរាប់ទីតាំងថ្មីនោះ គឺខេត្តបានប្រគល់ទៅឱ្យក្រុងជាអ្នករៀបចំ ។

ដោយឡែកអភិបាលក្រុងក្រចេះ លោក យិន វណ្ណៈ ធ្លាប់បានអះអាថា ពេលនេះក្រុងនៅមិនទាន់រកកន្លែងថ្មីបាននោះទេ តែអាជ្ញាធរនិងចំណែនាំពួកគាត់ ឱ្យលក់ដូរមានរបៀបរៀបរយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈខ្លាំងពេក ។ លោកបានបន្តថា អាជ្ញធរនិងឱ្យពួកគាត់លក់ត្រឹមម៉ោង៦ព្រឹក ហើយមានខាងអនាម័យមកបូសសម្អាត ដោយមិនឱ្យមានសម្រាមនៅគរពាសពេញផ្លូវនោះទេ ៕ កោះទ្រុង

20160218_064128

20160218_063318

...

20160218_065111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print