ខេត្តកែប៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមខេត្តកែប ដឹកនាំដោយលោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា ចូលរួមរំលែកទុក្ខដល់ផ្ទះគ្រួសារសព លោកស្រី ឌឹក វ៉ាន់ចាន់ដារ៉ា អាយុ ៤២ឆ្នាំ កូន៤នាក់ ស្រី២ ប្រុស២ ស្លាប់ដោយសារជម្ងឺរាំរៃពុំមានលទ្ធភាពព្យាបាល ដែលស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមាន ស្វាមីជាមន្ត្រីនរគបាលបុស្តិ៍ និងមានជីវភាពខ្វះខាត និងមានថវិកាតិចតួចសម្រាប់ធ្វើពិធីបុណ្យសព។
អំណោយមនុស្សធម៏មាន អង្ករ ៥០គីឡូក្រាម, មីខ្លាឃ្មុំ ៣កេះ, ត្រីខ ១យួរ, ទឹកត្រី១យួរ,ទឹកស៊ីអីវ ១យួរ , និងថវិកាមួយចំនួន ៕ សុខ ខេមរា
...