ស្ត្រីមេម៉ាយជនជាតិខ្មែអិស្លាមម្នាក់ត្រូវចោរប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ពេលកំពុងដឹកត្រីដើលក់តាមភូមិ

ចែករំលែក៖

កណ្តាល​៖  ស្រ្តីជនជាតិខ្មែរអិស្លាមម្នាក់ឈ្មោះ សុះ រ៉​ អាយុ៥០ឆ្នាំ មុខរបររកសុីលក់ត្រី ស្នាក់នៅបច្ចុប្បន្ន​នៅភូមិជ្រោយមេត្រីលើ​ឃុំឬស្សីជ្រោយ​ស្រុកមុខកំពូលខេត្តកណ្តាល  ត្រូវបានក្រុមចោរប្លន់យកកាំបិទភ្ជុងយកម៉ូតូសង់កូរ៉េ១គ្រឿងទៅបាត់ខណៈរូបគាត់ដឹកត្រីដើលក់តាមភូមិ​។

ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦​ នៅចំណុចផ្លូវលំឋិតក្នុងភូមិកោះរការ​​ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ស្ត្រីខ្មែរអិស្លាមរូបនោះបានប្រាប់អ្នកយកព័ត៌មានយើងថា ​​រូបគាត់ជាស្រ្តីមេម៉ាយមានកូន៣នាក់មានមុខរបរទិញត្រីដើលក់តាមភូមិដឹកតាមម៉ូតូមិនដែលខានថ្ងៃណានោះទេ ​​ស្រាប់តែនៅថ្ងៃកើតហេតុរូបគាត់បានដឹកត្រីទៅលក់នៅភូមិឈើទាល​ពេលត្រឡប់មកវិញក៏ជួបនិងជនសង្សយ័ ស្លៀពាក់សុីលមានគ្នា៣នាក់បានហៅម៉ូតូឲ្យឈប់រូបគាត់និកស្មានថា គេហៅទិញត្រីក៏ឈប់ ភ្លាមនោះមានជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានយកកាំបិទចុងស្រួចមកភ្ជុងបំពង់ក ហើយគំរាមឲ្យចុះពីលើម៉ូតូ​ដំបូងរូបគាត់មិនចង់ឲ្យទេតែដោយខ្លាចពួកវាចាក់សម្លាប់ក៏ឲ្យសោរម៉ូតូទៅពួកវាតាមសម្រួល​ពេលបានសោរម៉ូតូហើយវាក៏កាត់លង្គ័ត្រីទម្លាក់ចោលហើយពួកវានាំគ្នាជិះម៉ូតូចេញទៅបាត់។​ដោយផ្លូវនៅទីនោះស្ងាត់គ្មានមនុស្សស្រែកឲ្យគេជួយគាត់ក៏ទូលលង្គ័ត្រីត្រឡប់មកផ្ទះ វិញដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិនោះទេ។​ដោយគាត់គិតថាម៉ូតូមិនជាថ្លៃប៉ុន្មានគឺមានតម្លៃ៣រយដុល្លារប៉ុណ្ណោះ។ ពេលអស់ម៉ូតូមួយគ្រឿងនេះគាត់គ្មានអ្វីរកសុីទៀតទេ តែឥឡូវរូបគាត់បានខ្ចីកង់គេជិះដឹកត្រីលក់បន្ត៕ ឡូ សំអាត

...

20160311223203

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print