វិធីបន្ថមែថាមពលដល់ខួរក្បាលកូនតូច

ចែករំលែក៖

kids_eating_raw_vegetables

កោសិកាខួរក្បាលរបស់កេ្មងត្រូវការ ថាមពលច្រើនជាងមនុស្សធំដល់ទៅ២ដង  ហើយ វ័យកេ្មងជាពេលវេលានៃការស្វែងយល់មិនឈប់ ឈរឡើយ ។ ដូចេ្នះអ្នកគួរជួយបន្ថែមថាមពល ដល់ខួរក្បាលកូនតូចដើម្បីឱ្យមានការវិវឌ្ឍបានល្អ ។

ថាមពលខួរក្បាលជាអ្វី?
ខួរក្បាលធ្វើការដោយប្រើថាមពលពី គ្លុយកូសក្នុងសរសៃឈាម និងអុកស៊ីហ្សែន ដោយមានតម្រូវការដល់ទៅ ២៥% នៃតម្រូវ ការទាំងអស់របស់រាងកាយ ទាំងដែលខួរក្បាល មានចំណែកតែ ២% នៃរាងកាយប៉ុណ្ណោះ។ តាមការសិក្សាបានរកឃើញថា ខួរ ក្បាលរបស់កេ្មងដែលខ្វះសារធាតុអាហារជះឥទ្ធ ពលដល់ដំណើរការនៃការគិតនិងកែបញ្ហា។ ដូចេ្នះការដែលកេ្មងបានទទួលសារ ធាតុអាហារគ្រប់ទាំង៥ក្រុមទើបមានសារសំខាន់ ចំពោះការលូតលាស់និងការវិវឌ្ឍខួរក្បាល ។

ថាមពលខួរក្បាល និងកាស្វែងយល់
ការមើលថែកេ្មងរឿងអាហារ និងការ ប្រើថាមពលរបស់កេ្មងមានទំនាក់ទំនងជាមួយ ការស្វែងយល់ដោយការដែលកេ្មងបានទទួល ថាមពលសមស្របក៏អាចជួយជំរុញការស្វែង យល់មានសមាធិ និងការចងចាំបានល្អ ។ កេ្មង វ័យ ១-៣ ឆ្នាំមានតម្រូវការថាមពលជាធម្យម ១,២០០ គីឡូកាឡូរីក្នុង១ថ្ងៃដោយបែងចែកជា ការបូអ៊ីដ្រាត ៥០-៦០% ប្រូតេអ៊ីន ១០-១៥% និងជាតិខ្លាញ់ ២៥-៣០% ។ ក្រៅពីអាហារ ដែលនាំយកមកប្រើជាថាមពលហើយរាងកាយ នៅត្រូវការប្រមូលផ្ដុំសារធាតុអាហារទុកដើម្បី បំប៉ន និងទុកជួសជុលរាងកាយផ្នែកដែលសឹក រេចរឹលផងដែរ ។

បង្កើនថាមពលខួរក្បាល
របបអាហារ និងការចិញ្ចឹមដែលសម ស្របជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍខួរ ក្បាលរបស់កេ្មងដែលអាចជួយបង្កើនថាមឱ្យ ខួរក្បាលឱ្យមានការចងចាំបានល្អ ។ វិធីងាយៗ ជួយឱ្យខួរក្បាលកូនស្រស់ថ្លាមានដូចជា

-ទទួលទានទឹក
ខួរក្បាលប្រកបដោយទឹកដល់ទៅ ៨៥% ហើយរាងកាយតែងបាត់បង់ទឹកតាម ញើសនិងទឹកនោមទើបគួរបន្ថែមទឹកឱ្យរាងកាយ ជារឿយៗ ។

-គេងឱ្យបានគ្រប់គ្រាន់
ឱ្យកូនគេងឱ្យបានគ្រប់គ្រាន់យ៉ាងតិច ៦-៨ម៉េាងក្នុង១ថ្ងៃ ។

...

-ទទួលទានឱ្យឆ្អែត
ខួរក្បាលជាអវយវៈដំបូងដែលនាំសារ ធាតុអាហារដែលបានទទួលទៅប្រើការ។ ដូចេ្នះ ការដែលកេ្មងបានទទួលអាហារល្អដើម្បីផ្ដល់ ថាមពលខួរក្បាលរួមទាំង DHA ដែលជាជាតិ ខ្លាញ់ល្អជួយដល់ការភ្ជាប់កោសិកាខួរក្បាលដើម្បី ការវិវឌ្ឍខួរក្បាលកេ្មង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print