យប់មិញមានជនសង្ស័យមួយក្រុម​ ជិះម៉ូតូ៤គ្រឿងមកប្លន់ម៉ូតូមុខស្នាក់ការធំ​ ធនាគារអេសុីលីដា​ តាមផ្លូវព្រះមុនីវង្ស

ចែករំលែក៖

ភ្នំពេញៈ​ នៅចំនុចមុខធនាគារអេសុីលីដា តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២២ៈ១៥នាទី ថ្ងៃទី១២មិនាឆ្នាំ២០១៦ មានករណីលួចមានស្ថានទំងន់(ប្លន់ម៉ូតូ)មួយកេីតឡេីង បង្កដោយជនសង្ស័យមានគ្នា០៨នាក់ ជាមួយនឹងម៉ូតូ០៤គ្រឿង(MSX០៣គ្រឿងនិងC១២៥ចំនួន០១គ្រឿង) អាវុធខ្លី០១ដេីមមិនស្គាល់ម៉ាក​ ភ្ជង់ប្លន់ជនរងគ្រោះយកម៉ូតូមូយគ្រឿងបានសម្រេច​។
សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះឈ្មោះ អឹម សុភា ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះម្តុំទួលសង្កែ បាត់បង់ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៏ខ្មៅឆ្នាំ២០១៤ស្លាកលេខ១CL:៥៣៣០ ។
សមត្ថកិច្ចបានបន្តថាៈ​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងពីត្បូងទៅជេីងទៅផ្ទះនៅម្តុំទួលសង្កែ មកដល់ចំនុចកេីតហេតុក៏មានម៉ូតូរបស់ជនសង្ស័យចំនួន០៤គ្រឿងជិះមកក្បែរ ហេីយជនសង្ស័យដែលជិះម៉ូតូC១២៥ បានដកអាវុធខ្លីភ្ជុង់ជនរងគ្រោះ​ និងម៉ូតូ០១គ្រឿងទៀតម៉ាកMSXបានកាន់ដាវនៅនិងដៃស្រែកគំរាមអោយជនរងគ្រោះប្រគល់ម៉ូតូអោយពួកគេ។ដោយខ្លាចជនសង្ស័យបាញ់ ជនរងគ្រោះក៏ព្រមប្រគល់ម៉ូតូអោយ ហេីយក្រុមរបស់ជនសង្ស័យបានជិះតាមផ្លូវមុនីវង្សពីជេីងទៅត្បូងបាត់តែម្តង។ សុខ​ ខេមរា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print