ប្លន់ទាំងព្រលឹមអុរយកម៉ូតូនៅមុនហាងសុងហ្វាក់ប្លុកភូមិក្បាលដំរី

ចែករំលែក៖

ភ្នំពេញៈ​ ប្លន់ទាំងព្រលឹមអុរយកម៉ូតូនៅមុនហាងសុងហ្វាក់ប្លុកភូមិក្បាលដំរី​ នាវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៦នៅចំនុចក្បែរហាងសុងហ្វាក់មុខផ្ទះលេខCC1ផ្លូវលេខ111KFស្ថិតក្នុងភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។
មានករណីវាយប្លន់យកម៉ូតូនេះបណ្តាលអោយបាត់បង់ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅសេរីឆ្នាំ2010ឡើងតែម2011ស្លាកលេខ1G3978កំពង់ចាម។
សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះមានឈ្មោះ​ ធឿន​ សម្ភ័សភេទស្រីអាយុ25ឆ្នាំ​ មានស្រុកកំណើតនៅភូមិ
ដំណាក់ព្រីង ឃុំមហាលាភ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។​
បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិត្រពាំង​ ពោធិសង្កាត់ចោមចៅ។
មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការនៅហាងហ្វូចៀនដោយប្តីជាអ្នកឌុបពេលមកដល់កន្លែងកើតហេតុប្តីជនរងគ្រោះបានចូលទៅក្នុងបន្ទប់ផ្លាសសំលៀកបំពាក់ហើយប្រពន្ធនៅអង្គុយលើម៉ូតូចាំប្តីនៅខាងក្រៅ។មួយសន្ទុះក្រោយមកក៏មានជនសង្ស័យចំនួន3នាក់ប្រភេទក្មេងស្ទាវអាយុប្រហែលជាងម្ភៃឆ្នាំកំពស់ប្រហែល1,70mជិះម៉ូតូC125ព័ណខ្មៅមិនចាំសេរីមិនចាំស្លាកលេខ។ពេលនោះជនសង្ស័យម្នាក់ស្លៀកខោខូវប៊ូយជើងវែងពាក់អាវយឺតសរដៃវែងបានសម្លុតអោយជនរងគ្រោះប្រគល់ម៉ូតូអោយវា ហើយជនរងគ្រោះភ័យពេកក៏បានស្រែកហៅអោយប្តីជួយ ហើយជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះមួយដៃ(ប្រើវត្ថុរឹង)បណ្តាលអោយ
បែកក្បាលត្រង់សៀតផ្កាខាងស្តាំ។នៅពេលប្តីជនរងគ្រោះឭប្រពន្ធស្រែកអោយជួយករត់ចេញមកមើលប្រពន្ធ
កត្រូវបានជនសង្ស័យពីរនាក់ផ្សេងទៀតដែលជាបក្ខពួកដកកាំភ្លើងខ្លីបាញ់មួយ​ គ្រាប់រួចជិះគេចខ្លួនឡើងមកផ្លូវសហពន្ធ័រុស្សីបត់ឆ្វេងមកទិសខាងកើតបាត់តែម្តង។​ បច្ចុប្បន្នកម្លាំងជំនាញកំពុង
ស្រាវជ្រាវរកជនសង្ស័យ។​ សុខ​ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print