ភ្នំពេញៈ ម៉ោង២២និង៤០នាទីថ្ងៃ១២ ខែមីនា ឆ្នាំ២០១៦នៅចំនុចមុខសណ្ឋាគារហ៊ីម៉ាវរី ផ្លូវស៊ីសុវត្ថិ សង្កាត់ចតុមុខខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង បង្ករដោយបុរសម្នាក់ជិះម៉ូតូម៉ាកឌូកពណ៌ទឹកក្រូចលាយខ្មៅស្លាកលេខ1CU0066ភ្នំពេញ បណ្តាលអោយ ដួលខ្លួនឯងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សពឈ្មោះ ចាន់ វ៉ាន់ដា ប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅម្តុំសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិព្រហ្មមន្នី ឃុំល្វេរស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ចំណែកឯម៉ូតូត្រូវបានប៉ូលីសយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញ៕ សុខ ខេមរា
...