ប្រទេសឡាវៈ នៅរសៀលថ្ងៃទី១២មីនា ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀង ច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការទ្វេភាគីជាមួយ លោក ប៊ុនញ៉ាង វ៉ូរ៉ាចិត្រ (BunnhangVORACHITH អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីដែលបានចំណាយពេលរហូតជិត៣ម៉ោង មេដឹកនាំនៃប្រទេស ទាំងពីរកម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការបន្តជំរុញឲ្យមាន ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់កំពូល និងដំណើរ ទស្សនកិច្ចផ្សេងៗទៀត ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់ តែរឹងមាំទ្វេឡើងថែមទៀត។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាចំពោះទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរ ដែលរហូតមកដល់ពេលនេះ មានអាយុកាល៦០ឆ្នាំកន្លងមក ហើយដែលថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរឯកភាពគ្នា ចាត់តាំងឲ្យមានប្រារព្វខួបអនុស្សាវរីយ៍យ៉ាងមហោឡារិកបំផុត តាម រយៈការសំដែងសិល្បះ ការប្រគុំតន្រ្តី ពិសេសការប្រកួតកីឡាបាល់ទាត់រួមគ្នា គឺការប្រកួតរវាងក្រុម Cam bodian all Stars ជាមួយនិងក្រុម Laos All Stars នៅពេលខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេ ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ឲ្យគណៈកម្មការចំរុះនៃប្រទេសទាំងពីរ បន្តជំរុញពិភាក្សាគ្នាឲ្យ កាន់តែញឹកញាប់ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យពិសេសលើវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធាសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងទៅនិងឧក្រិដ្ឋកម្មឆ្លងដែន ការជួញ ដូរមនុស្ស ការជួញដូរគ្រឿងញៀន បញ្ហាភេរវកម្មឆ្លងដែនការសម្របសម្រួលដល់ការធ្វើលិខិតបទដ្ឋានជូន ដល់ប្រជាជនរស់នៅតាមព្រំដែន អាចធ្វើដំណើរឆ្លងដែនចេញចូលទំនាក់ទំនងគ្នា ដោយមិនចាំបាច់ធ្វើដំណើរមកដល់រាជធានីភ្នំពេញឬទីក្រុងវៀងច័ន្ទ ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរយុវជនដែលជាអ្នកបន្តវេន របស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះមេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការខិតខំបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យបាន១០០%នៅពេលខាងមុខ ពោលបើទីកន្លែងណាដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា គឺភាគីទាំងពីរមិនអាចធ្វើអ្វីដូចគ្នាដោយរក្សាស្ថានភាពដដែល ពោលគឺធ្វើយ៉ាងណាឲ្យខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងមានទំនាក់ទំនងល្អនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដោយធ្វើយ៉ាងរិៈរកនូវគ្រប់មធ្យោបាយ ក្នុងការអភិវឌ្ឍតំបន់ត្រីកោណនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែលជាតំបន់ក្រីក្រ សំដៅធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃតំបន់ត្រីកោណ ឲ្យមានការអភិវឌ្ឍរីកចំរើនដូចគ្នានិងតំបន់ដទៃទៀត។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាដោយស្នើឲ្យបណ្តាខេត្ត ដែលមានព្រំដែនជាប់គ្នា បង្កើតឡើងនូវសម្ព័ន្ធភាពរវាងខេត្តនិងខេត្ត បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ពិសេសជំរុញឲ្យមានការតភ្ជាប់បណ្តាញគមនាគមន៍ផ្លូវគោកនៃប្រទេសទាំងពីរ។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ភាគីឡាវ ពីការកសាងទំបន់វារីអគ្គិសនីដនសាហុង គឺធ្វើយ៉ាងឲ្យការគ្រប់គ្រងទឹកទន្លេមេគង្គឲ្យមាននិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា បើទោះបីជាការអភិវឌ្ឍនោះស្ថិតក្នុង អធិបតេយ្យភាពទឹកដីឡាវក៏ពិតមែន ប៉ុន្តែធ្វើយ៉ាងណាសិក្សាឲ្យបានល្អថែមទៀត ដើម្បីបញ្ជៀសដល់ការប៉ះពាល់ដល់ប្រទេសផ្នែកខាងក្រោម។ ទាក់ទិនការលើកឡើងនោះឯកឧត្តម ប៊ុនញ៉ាង វូ៉រ៉ាចិត្រមានប្រសាសន៍ថា ភាគីឡាវបានធ្វើការសិក្សាយ៉ាងហ្មត់ហ្ចត់បំផុតដើម្បីជៀសវាងដល់ការប៉ះទង្គិចនិងជៈឥទ្ធិពលដល់ប្រទេសខាងក្រោម។ តាមរយៈនេះឡាវសូមស្វាគមន៍ពីបរទេសទាំងអស់ ដែលមានបំណងទៅពិនិត្យគំរោងស្ថាបនាទំនប់វារីអគ្គិសនីដងសាហុង ដែលបាននិងកំពុងស្ថាបនានោះ ហើយឡាវនឹងខិតខំបញ្ជៀសជាអតិបរមាដែលបង្កនូវការប៉ះពាល ពីគំរោងស្ថាបនាវារីអគ្គិសនីដងសាហុងនោះពោលគឺភាគីឡាវនិងខិតខំធ្វើឲ្យបាមល្អដោយមិនឲ្យមានការប៉ះពាល់ដល់ប្រទេសជាមិត្តខាងក្រោមរបស់ឡាវ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងផុលផុសជំុវិញសភាពការណ៍តំបន់ និងអន្តរជាតិ ពិសេសបញ្ហាដែលសកលលោកកំពុងតែ មានការប្រឈមនាពេលបច្ចុប្បន្នតួយ៉ាងដូចជាបញ្ហាជ្រុលនិយមរបស់រដ្ឋឥស្លាម បញ្ហាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាជនភៀសខ្លួន នៅសហភាពអឺរ៉ុប ដែលក្នុងកិច្ចពិភាក្សាគ្នានោះភាគីទាំងពីរបានចាត់ទុកថា ការធ្វើបដិវត្តន៍ពណ៌នៃបណ្តាប្រទេសមួយចំនួន នឹងធ្វើឲ្យប្រទេសជាតិអន្តរាយនិងការស្លាប់រង្គាលគ្មានឈប់ឈរ។ ជាមួយគ្នានេះមេដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិគ្នាពីបញ្ហាក្នុងឧបទ្វីបកូរ៉េ និងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាស្នើដល់ភាគីពាក់ព័ន្ធផ្ទាល់ ត្រូវតែបង្កើននូវជំនឿទុកចិត្តគ្នាឲ្យកាន់តែមានទំនុកចិត្ត ពិសេសចូលរួមអនុវត្តឲ្យបាននូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិនៃភាគី នៅសមុទ្រចិនខាងត្បូង Doc ឲ្យបានពេញលេញ ដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០០២បានអនុម័តជាប្រវត្តិសាស្រ្តនូវ Doc ធ្វើយ៉ាងណាបញ្ជៀសឲ្យខានតែបាននូវការប្រើប្រាស់កម្លាំងយោធា និងបញ្ហាដែលនៅសេសសល់គឺការចរចារគ្នាដើម្បីឈានទៅសំរេចបាននូវ ការតាក់តែងក្រមប្រតិបត្តិCoc ឲ្យបានឆាប់បំផុត។
បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៊ុនញ៉ាង វូ៉រ៉ាចិត្រ (Bunnhang VORACHITH អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើពិធីសារ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៦-២០១៧ និងកំណត់ហេតុនៃកិច្ចប្រជុំ ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេវាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងភាគីឡាវតំណាងដោយបក្សប្រជាជនបដិវត្តន៍ឡាវ។
នៅក្នុងរាត្រីនោះដែរ លោកប៊ុនញ៉ាង វ៉ូរ៉ាចិត្រ (BunnhangVORACHITH អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រារព្វរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងបរិយាកាសដ៏ស្និតស្នាលនិងរ៉ាក់ទាក់បំផុតនេះ។
ក្នុងនាមបក្ស និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ប៊ុនញ៉ាង វូ៉រ៉ាចិត្រមានប្រសាសន៍សូមសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ជូន ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែលបានចំ ណាយនូវពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទដ៏ស្រស់បំព្រងនេះ។ លោកអគ្គលេខាធិការបក្សមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចការងាររបស់សម្តេច និងគណៈប្រតិភូទាំងអស់នៅពេលនេះ និងជួយជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ឡាវ ឲ្យ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងទំនាក់ទំនងរវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល ទាំងផ្នែកឯកជនជាមួយនិងផ្នែកឯកជន ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេស ទាំងពីរឲ្យកាន់តែមានភាពជិតស្និត ពិសេសការរិៈរកនូវគ្រប់វិធីក្នុងការជួយគ្នាទៅវិញទៅមក។
ដូចគ្នានិងប្រសាសន៍លើកឡើងរបស់លោកអគ្គលេខាធិការបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជាឡាវ ក្នុងពេលបច្ចុប្បន្នគឺមានភាពល្អប្រសើរជាងពេលណាៗ ទាំងអស់ពោលគឺរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ តែងតែមានទំនាក់ទំនងល្អនិងចេះជួយគ្នាទៅ វិញទៅមក ក្នុងគ្រាដែលមានការលំបាកដូចគ្នា។ ជាមួយនិងប្រសាសន៍លើកឡើងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានការបង្កនើជំនឿទុកចិត្តគ្នា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សំដៅធ្វើ យ៉ាងណាជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនរឹងមាំ ពិសេសសម្រាប់ស្រទាប់យុវជន ដែលជាអ្នកបន្តវេនរបស់យើង។ សុខ ខេមរា