កាច់សោ.កម៉ូតូគេយកមិនបានសម្រេចហើយត្រូវពលរដ្ឋដេញចាប់បានម្នាក់ឯម្នាក់ទៀតកំពុងព្យាយាមរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ចចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីពួកគេធ្វេីសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦មួយគ្រឿងមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលពលរដ្ឋឃាត់ខ្លួនបានមានឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ ធា ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
រីឯជនរងគ្រោះមានឈ្មោះ យន់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦​ នៅខាងមុខការដ្ឋានសំណង់ដែលធ្វេីការរបស់ជនរងគ្រោះនិងបានចាក់សោ.កត្រឹមត្រូវ​។ ខណៈដែលម្ចាស់ម៉ូតូកំពុងធ្វេីការស្រាប់តែមានជនសង្ស័យពីរនាក់បានមកធ្វេីសកម្មភាពកាច់សោ.កម៉ូតូរបស់គាត់ តែមិនទាន់បានសម្រេចផងក៏ត្រូវម្ចាស់ម៉ូតូឃេីញទាន់ស្រែកថាចោរៗផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីធ្វើការសាកសួរនិងទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្តវិធានការតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print