ភ្នំពេញ, ផ្សារទំនើប ឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ មានអ្នកជំងឺកូវីដ១៩ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤ នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ។ បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ដែលធ្វើការនៅ ផ្សារទំនើប ឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង១០ ដល់ម៉ោង ១០៖៣០ ព្រឹក ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤ នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព និងកុំឲ្យចម្លងមេរោគទៅអ្នកដទៃទៀត សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា