កម្មកររោងចក្រជាង៥០០នាក់ធ្វើបាតុកម្មបិទផ្លូវចោមចៅទាមទារដំណោះស្រាយ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាកយីហោឃែនធេីរេនអឹភែរឹល​ ដែលស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង)​ ក្នុងភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ បានធ្វេីបាតុកម្មបិទផ្លូវដេីម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល​ ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២១នេះ។
តាមសម្តីកម្មករបានឱ្យដឹងថា រោងចក្រខាងលើមានកម្មករសរុបជាង៥០០នាក់ បម្រើការងារវិស័យកាត់ដេរសម្លៀកបំពាក់ ហើយកាលពីមុនបិទផ្អាកការងារ ដោយសារផ្ទុះជំងឺកូវីដ-១៩ ក្នុងខែមិីនា កម្មករធ្វើការងារបាន១៤ថ្ងៃ មិនទាន់បានបើកប្រាក់ខែផងក៏ផ្ទុះជំងឺឆ្លង ធ្វើឱ្យរោងចក្រត្រូវបិទផ្អាកបណ្តោះអាសន្នអូសបន្លាយអស់រយៈពេលជាង១ខែ ទម្រាំសង្កាត់ចោមចៅ១បានធូរស្រាលមកវិញ ខាងរោងចក្របានតម្រូវឲ្យកម្មករចូលធ្វើការងារវិញនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ដោយសន្យាគោរព អនុវត្តទៅតាមគោលការណ៍របស់ក្រសួងការងារដែលបានផ្សព្វផ្សាយកន្លងមកថ្មីៗនេះ លុះដល់កម្មករចូលធ្វើការតាមការប្រកាសរបស់រោងចក្រហើយ អ្វីដែលកម្មករមិនយល់ស្របនោះ គឺខាងរោងចក្រមិនបានគោរពតាមគោលការណ៍របស់ក្រសួងការងារឡើយ ដោយប្រាក់ខែក្នុងខែមិីនា កម្មករធ្វេីការបាន១៣ថ្ងៃមិនបានបើកទេហើយប្រាក់៥០ភាគរយក្នុងខែមេសា ក៏មិនបានបើកដូចសេចក្តីប្រកាសទៀត ខណៈដែលប្រាក់ខែកម្មករចំនួន១៩០ដុល្លារ បើគិតជា៥០ភាគរយ ត្រូវបាន៩៥ដុល្លារ ក៏ប៉ុន្តែខាងរោងចក្រ បើកឲ្យកម្មករត្រឹមតែ៥០ដុល្លារ សល់ប៉ុន្មានជំពាក់សិន ទើបកម្មករមិនយល់ព្រម និយាយដោះស្រាយគ្នាមិនចេញពេញមួយព្រឹក រហូតមកដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃនេះ កម្មករចេញមកបិទផ្លូវចោមចៅដើម្បីស្វែងរកដំណោះស្រាយតែម្តង ។
ក្រោយពីក្រុមកម្មករធ្វេីការបិទផ្លូវទាំងស្រុងធ្វេីឲ្យចរាចរណ៍មានការកកស្ទះខ្លាំងមកទេីបលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ​មកធ្វើការសម្របសម្រួល​ ដោយពន្យល់ណែនាំឲ្យកម្មករព្រមយកត្រឹមតែ៥០ដុល្លារសិនរង់ចាំបើកជូននៅថ្ងៃបន្តបន្ទាប់ទៀត​ ។ ក្រោយពីមានការសម្របសម្រួលរួចមកក្រុមកម្មករក៏យល់ព្រមនិងបំបែកជូរបេីកលុយ៥០ដុល្លារទៅផ្ទះរៀងៗខ្លួនវិញ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print