តូចចិត្តឪពុកម្ដាយស្ដីបន្ទោស​ យុវជនម្នាក់សម្រេចបញ្ចប់ជីវិតដោយចង​ក.សម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ព្រោះតែខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងផឹកសុីធ្វើឱ្យយុវជនជាកូនកេីតមានកំហឹង និងតូចចិត្តតូចថ្លើមក៏សម្រេចចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលបណ្ដាលឲ្យស្លាប់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២​ និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលំ​កែងផ្លូវលេខ៣៦៩ ក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ លឹម សេរីសម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ដ​ ស្នាក់នៅកន្លែងកេីតហេតុ​ ។

​ តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗ ធ្វើឱ្យគេតូចចិត្តគិតថាឪពុកម្ដាយស្រឡាញ់កូនៗមិនស្មើគ្នា​ ។ លុះមកវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បងស្រីជនរងគ្រោះបានយកបាយសម្លមកឲ្យជនរងគ្រោះ ហេីយគោះទ្វារមិនមានការឆ្លើយតបក៏បានទម្លុះទ្វារចូលក្នុងក៏ឃើញប្អូនប្រុសចងក.សម្លាប់ខ្លួននៅជាប់មាត់ទ្វារស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​ជិតខាង និងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ បានសហការជាមួយសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ​ និងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា​ ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន​ ទេីបសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print