លោក ក្លូត សុវណ្ណ នាយអាវុធហត្ថរាជធានីភ្នំពេញ​ អតីតឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត កំពុងអំនួត ចង់បានតំណែងធ្វើជាមេបញ្ជាការរងខេត្តកំពង់ស្ពឺ !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពច្បាស់ការណ៍មួយបានលួចបង្ហើបថា៖ បុគ្គលម្នាក់ឈ្មោះ ក្លូត សុវណ្ណ ដែលគេស្គាល់ថាជានាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាអតីតឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត នៅតំបន់ដែនជម្រកសត្វភ្នំសំកុស ជាប់ភ្នំឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ និង ខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ាន ចាត់វិធានការបង្រ្កាបនោះឡើយ។ បច្ចុប្បន្នបុគ្គលរូបនេះ កំពុងរត់ការឡើងតំណែងធ្វើជាមេបញ្ជាការរងខេត្តកំពង់ស្ពឺ; ផ្ទុយទៅវិញការរត់ការ គឺមិនអាចធ្វើបានដាច់ខាត ខណៈនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានគិតអំពីអតីតភាពការងារនិងសមត្ថភាព ទៅលើនាយអាវុធហត្ថនីមួយៗ តាមរយៈការវាយតំលៃចំពោះគុណភាពការងារ។

សូមរំឮកថា, មិនតែប៉ុណ្ណោះ បុគ្គល ក្លូត សុវណ្ណ ថ្មីៗនេះមានរឿងអាសូវជាច្រើន ដូចជា៖ រឿងបើកក្លិបកម្សាន្តមួយកន្លែងយីហោ «ហុកសិប ប្រាំមួយ ដឺក្រេ ផាប &ឡេាញ» ដែលប្រមូលផ្តុំក្រុមសេពគ្រឿងញៀនទាំងខ្មែរ និងជនបរទេស ហើយក៏ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ដោយរកឃើញវត្ថុតាងជាសារធាតុញៀនមួយចំនួន និងបានឃាត់ខ្លួន មនុស្ស៦៥នាក់ ក្នុងនោះ មានស្រ្តីចំនួន២១នាក់ផងដែរ។ ដោយថ្មីៗនេះដែរ ត្រូវបានលោកឧកញ៉ា ដួង ងៀប ក៏ចេញមុខបកស្រាយទាំងអស់រឿងក្នុងចិត្តដ៏សែនឈឺផ្សារកន្លងមក ដែលមានជាប់ពាក់ព័ន្ធទៅនឹងបុគ្គល ក្លូក សុវណ្ណ បានប្រឌិតរឿង ដោយញុះញង់ លួងលោម ដោយចោទប្រកាន់លោកឧកញ៉ា ដួង ងៀប ថា បំបែកបំបាក់គ្រួសារកូនបង្កើតខ្លួនឯងនោះ ដើម្បីឲ្យមានទោសផងដែរ។

គួរជម្រាបថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោកស្រី ខុង ស៉ីលីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប និងជា ម្តាយលោក ឌួង ឆាយ បានចេញមុខ តាមសន្និសីទកាសែត ដែលបានរៀបចំដោយបានស្នើសុំទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញ បន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស លោក ឌួង ឆាយ ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប។

ជាការឆ្លើយតបទៅវិញភ្លាមៗ ដោយសារតែមានសម្ពាធខ្លាំងពេកទៅលើ លោកឧកញ៉ា ដួង ងៀប ក៏ចេញមុខបកស្រាយទាំងអស់រឿងក្នុងចិត្តដ៏សែនឈឺផ្សារកន្លងមក ដោយឧកញ៉ា ដួង ងៀប បានរៀបរាប់ថា៖ ខ្ញុំបាទ ឌួង ងៀប បានចូលបម្រើការងារជានគរបាលជាតិ តាំងពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ថ្ងៃនេះ ខ្ញុំសូមបំភ្លឺក្នុងនាមជាប្រជាជនមួយរូបជូនសាធារណជន ដើម្បីជ្រាប ៖ ដោយប៉ុន្មានថ្ងៃមកនេះ មតិអ្នកចូលមកខមមិន វាយប្រហាររូបខ្ញុំតាមបណ្តាញសង្គមយ៉ាងអាក្រក់ ។

ឧកញ៉ា ដួង ងៀប បន្តថា​ ក្រោយពេលខ្ញុំបានធ្វើតាមចប់សព្វគ្រប់ហើយ ភរិយាខ្ញុំនេះក៏មានកូនធម៌ផង ឪពុកធម៌ផងជ្រៀតជ្រែកចូលក្នុងគ្រួសារផង ទើបបណ្តាលឱ្យមានរឿងកាន់តែធំមកដល់ពេលនេះ ។ ចំណែកសារសំឡេងរបស់អតីតកូនប្រសាខ្ញុំ នាង ដេត ម៉ាលីណា និងលោកវរសេនីយ៍ ក្លូត សុវណ្ណ ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រឌិតរឿង ដោយម្នាក់ញុះញង់ លួងលោមឱ្យម្នាក់និយាយក្នុងពេលរបៀបស្រវឹង ដោយចោទប្រកាន់រូបខ្ញុំថា បំបែកបំបាក់គ្រួសារកូនបង្កើតខ្លួនឯងនោះ ដើម្បីឱ្យមានទោស ។ ខ្ញុំក៏សូមបញ្ជាក់ថា រូបខ្ញុំ ឌួង ងៀប អត់ដែលបានស្គាល់បុគ្គលឈ្មោះ សុវណ្ណ នេះពីមុនមកទេ គ្រាន់តែធ្លាប់បានជួបតែ ២ ឬ ៣ ដង ពេលចេញទៅហូបបាយជាមួយកូនប្រុសខ្ញុំ (ឌួង ឆាយ) ដែលឈ្មោះ សុវណ្ណ នេះគឺជាកូនធម៌របស់ភរិយាខ្ញុំ ។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ កំពុងដាក់ប្តឹងទៅសមត្ថកិច្ចលើបញ្ហានេះ។

គួររម្លឹកថា កាលពីឆ្នាំ២០១៦ កន្លងទៅបើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា៖ មានឈ្មួញ ២នាក់ បានធ្វើសកម្មភាពកាប់ឈើប្រណីត នៅតំបន់ដែនជម្រកសត្វភ្នំសំកុស ជាប់ភ្នំឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ និង ខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ចាត់វិធានការបង្ក្រាបនោះឡើយ ។ ដោយឈ្មួញ ទាំង ២នាក់នេះ ទី ១ ឈ្មោះ ង៉ោក ម៉ៅ ហៅ ឆាង ម៉ៅ ជាមន្ត្រីនគរបាល ខេត្តពោធិ៍សាត់ និង ទី២ឈ្មោះ ក្លូត សុវណ្ណ ជា មន្ត្រី កងរាជអាវុធហត្ថនៅ រាជធានី ភ្នំពេញ និងជាឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីត ជាយូរ មកហើយ ។ ឈ្មួញទាំង ២នាក់នេះ អាចចូលកាប់ឈើ និង ដឹកជញ្ជូនឈើ ចេញពីព្រៃ ដែនជម្រកសត្វភ្នំសំកុស តាមអំពើចិត្ត ព្រោះមានការឃុបឃិតជាលក្ខណ:ប្រព័ន្ធ ។ មិនតែប៉ុណ្ណោះ ឈ្មោះ ក្លូត សុវណ្ណ បានយកមន្ត្រីរដ្ឋបាល ព្រៃឈើ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ធ្វើជា បង្អែក ដ៏រឹងមាំ ដើម្បីងាយស្រួល ក្នុងការប្រព្រឹត្តបទល្មើស ហើយមានការបែងចែកផលប្រយោជន៍ យ៉ាងរលូនទៀតផង ។

បើតាមប្រភពពីសមត្ថកិច្ចតូចតាច បានលួចបង្ហេីបកាលពីកន្លងទៅបានឲ្យដឹងថា ឈើ ដែលឈ្មួញ ឈ្មោះ ក្លូត សុវណ្ណ ដឹកជញ្ជូនមកដល់ឃុំត្រពាំងជោរ ស្រុកភ្នំឱរ៉ាល់ គឺមាន ថៅកែធំម្នាក់ ឈ្មោះ ឆេង ឡុង ជាមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ រង់ចាំទិញ រួចជាស្រេចហើយ កូនប្រសារបស់លោក ឆេង ឡុង គឺជា អ្នក ទូទាត់ លុយកាក់ និងដឹកជញ្ជូនឈើទៅលក់ នៅប្រទេសវៀតណាម។

ដោយឡែកពាក់ព័ន្ធរឿងអាសូវរបស់បុគ្គលឈ្មោះ ក្លូក សុវណ្ណ ដែលជាម្ចាស់ក្លិបកម្សាន្តមួយកន្លែងយីហោ «ហុកសិប ប្រាំមួយ ដឺក្រេ ផាប &ឡេាញ» នៅផ្លូវ២០៥កែង និងផ្លូវ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាបបទីតាំងនេះ ជាក់ស្តែងចាប់ឃាត់ខ្លួនមនុស្សសរុបចំនួន៦៥នាក់ ស្រី២១នាក់ ប្រុស៤៤នាក់ ក្នុងនោះមានជនបរទេសចំនួន១០នាក់ ដូចជា៖ ជនជាតិវៀតណាម នេប៉ាល់ ថៃ និងចិន និងថ្នាំញៀនមួយចំនួនធំ រួមទាំងម៉ូតូ រថយន្តមួយចំនួនទៀត។ ក្រោយប្រតិបត្តិការរួចសមត្ថកិច្ចជំនាញនៅតែបន្តស្រាវជ្រាវរកថ្នាំញៀនក្នុងទីនោះថែមទៀត និងឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនតាមរថយន្តក្រុងទៅស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ដោយឡែកពាក់ព័ន្ធនឹងការរត់ត្រៀមឡើងកាន់ដំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរបស់បុគ្គល ក្លូត សុវណ្ណ ក៏មានការរិះគន់ពីមជ្ឃដ្ឋានទូទៅនិយាយតៗគ្នាថា អតីតជាឈ្មួញរកស៉ីឈើខុសច្បាប់នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបឈ្មោះ ក្លូត សុវណ្ណ ខំប្រឹងយកលុយទៅសូកយកដំណែងនេះ ដើម្បីងាយស្រួលប្រព្រឹត្តិបទល្មើសនៅតំបន់នោះ ព្រោះជាកន្លែងចាស់ដែលខ្លួនធ្លាប់រកស៉ីយូរហើយ។ ប្រភពដដែលបន្តថា ថ្នាក់លើគួរតែពិចារណាមើលថាតើ? គួរឲ្យបុគ្គលនេះ ឡើងកាន់តំណែងជាមេបញ្ជាការរងដែរឬយ៉ាងណា? បើបុគ្គលរូបនេះមានរឿងអាសូវជាច្រើនបែរនេះ។

ទោះបីជាមានប្រភពមិនផ្លូវការបែបនេះក៏ដោយ ក៏នាយអាវុធហត្ថជាច្រើនបានលើកឡើងថា, នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចឲ្យមន្ត្រីណាអនុវត្តខុសពីវិន័យកងទ័ពឡើយ។

ម្យ៉ាងវិញទៀត ការឡើងតំណែងក៏ដូចជាឋានន្តរស័ក្តិ របស់នាយអាវុធហត្ថម្នាក់ៗ ត្រូវបានសិក្សាពីបុគ្គលិកលក្ខណៈនិងសមត្ថភាព ប្រកបដោយភាពទទួលខុសត្រូវបំផុតរបស់ នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។​ ប៉ុន្តែមតិខ្លះ បានលើកឡើងថា , អាចបុគ្គល ក្លូត សុវណ្ណ បង្ហាញពីអំនួតថាខ្លួននឹងមានតួនាទីថ្មីក៏អាចថាបាន! ដើម្បីជាប្រយោជន៍រកស៊ីរបស់គេ។

ពាក់ព័ន្ធក្នុងករណីនេះ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងលោកក្លូត សុវណ្ណបានទេដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល​។

ដោយឡែក នៅរសៀល​នេះដែរលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ​បានថ្លែងតាមទូរស័ព្ទថា​ “ចាំគាត់ឆែកមេីលសិន​ ប៉ុន្តែ​ចំពោះ​ការផ្លាស់ប្ដូរមន្រ្តីដូចជាមិនទាន់មានទេ”។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការ​រងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានថ្លែង​តាមទូរស័ព្ទថា​ “បេីចង់ដឹងច្បាស់សូមសួរទៅអ្នកនាំពាក្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ លោក​ អេង​ ហ៉ី​ “។

ដោយឡែក​បេីយោងតាមការបញ្ជាក់ពីតាមប្រព័ន្ធតេឡេក្រោមក្នុងគ្រុបសំណួរ​ចម្លើយ​ទាក់ទងនឹងកងរាជអាវុធហត្ថ​ មន្រ្តី​ជាន់ខ្ពស់​ក៏បានឆ្លេីយបំភ្លឺយ៉ាងដូច្នេះថា៖​ មន្រ្តី​ជំនាញ​នឹងធ្វើ​ការស្រាវជ្រាវមើល​ តេីពិតប្រាកដឬអត់?​ ហេីយតេីព័ត៌មាននេះ​ យេីងនឹងបញ្ជាក់ថាបុគ្គលណាដែលជាមន្រ្តីកងរាជអាវុធហត្ថ​ គឺមិនអាចប្រព្រឹត្តិបទល្មេីសបានទេ។

ចំពោះ​ពាក់ព័ន្ធ​ជាមួយ​នឹងនាយទាហានឈ្មោះ​ ក្លូត​ សុវណ្ណ​ នេះគឺជំហ៊ានដំបូងខ្ញុំអាចបំភ្លឺជូនសាធារណៈជនជ្រាបថា​ បុគ្គលនេះគឺកន្លងមកគាត់មានការរកស៊ីឈើមែន​ ក៏ប៉ុន្តែ​ដោយសារតាមការដាក់ចេញនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធន់ធានធម្មជាតិ​ គឺដាក់ចេញបុគ្គលអាវុធហត្ថគ្រប់រូបមិនអាចរកស៉ីឈេីបានទេ​ សូម្បីតែប្រពន្ធកូនខ្លួនឯង​ ដែល​រកស៊ី​នឹង​គឺក៏ណែនាំមិនឲ្យរកស៉ីដែល។ ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងបុគ្គលនេះ​ ថាតើការដែលគាត់បេីកប្រើប្រាស់គ្រឿងញៀនកន្លែងអីផ្សេងៗនឹង​ អញ្ចឹងទីមួយគឺខ្លួនគាត់បានជម្រាបមកថា​ ការពាក់ព័ន្ធអំពេីនេះ​ គឺគាត់មិនបានប្រព្រឹត្តិទេ​ ចឹងនៅពេលនោះគឺខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺបានទៅឆែកឆេរដោយមិនពាក់ព័ន្ធនឹងគាត់ទេ។​ ដោយសារទីតាំងនោះគឺគាត់បានជួលឲ្យគេ​ ក៏ប៉ុន្តែ​កង​រាជ​អាវុធហត្ថ​ នឹង​ធ្វើ​ការ​បំភ្លឺ​បន្ថែម​​អ្វីដែលអ្នកសារព័ត៌មានលើកឡើង។ ចឹងដូច្នេះគឺបុគ្គលដែលបានរាយការណ៍មកកងរាជអាវុធហត្ថ​ ​ខ្ញុំ​បានឆ្លេីយបំភ្លឺមួយជំហាន​ តែទោះជាយ៉ាងណា​ក៏ដោយ​ ក៏យេីងនិងឆ្លេីយជូនសាធារណជនអ្វីដែលជាការពិត​ មិនឆ្លេីយបំភ្លឺនៅអ្វីដែលថាស្រពិចស្រពិល​ទេ​ គឺសូមឆ្លេីយនូវការពិតទាំងអស់​ ដើម្បីឲ្យសាធារណៈជនយល់ជ្រុលជ្រាប​ នូវអ្វីដែលជាទង្វើរបស់កងរាជអាវុធ​ បេីទោះបីជា​បុគ្គលណា​ក៏ដោយ​ដែល​ប្រព្រឹត្តិ​នូវកំហុស​ គឺត្រូវ​ទទួលនៅអ្វីដែលខ្លួនឯងជាទង្វេីរបស់ខ្លួនឯង។

ដូច​ទិសស្លោក​របស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ ​បានលើកឡើងហើយប្រទេសជាតិត្រូវតែបម្រើ​ ប្រជាត្រូវតែការពារបទល្មើសត្រូវតែបង្ក្រាប​ ហើយនិងច្បាប់ត្រូវតែគោរព​ ។ មួយវិញទៀតចំពោះការតែងតាំងនាយទាហាន​ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ទី១;​ គឺសមត្ថភាព​ ,ទី២​ អត្តចរិត​ និងទី៣;​ អំពីបទពិសោធន៍ការងារ។ ដូច្នេះ​ការតែងតាំង​នាយទាហានណាមួយ​ឲ្យ​ទទួលតំណែង គឺយេីងត្រូវវាយតម្លៃច្បាស់លាស់​ មិនមែនចេះតែតែងតាំងដូចការលេីកឡេីងកន្លងមកនោះទេ​ គឺកងរាជអាវុធធ្វេីការរច្បាស់លាស់៕

ដោយ​៖ស​ តារា​

...

រូបភាព​៖​ លោក​ ក្លូត​ សុវណ្ណ​ និង​ ក្លិបកម្សាន្តមួយកន្លែងយីហោ «ហុកសិប ប្រាំមួយ ដឺក្រេ ផាប &ឡេាញ» ដែលប្រមូលផ្តុំក្រុមសេពគ្រឿងញៀនទាំងខ្មែរ និងជនបរទេស ហើយក៏ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបកាលពីឆ្នាំ២០២០កន្លង​ទៅ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print