ខេត្តកំពង់ចាម៖ លោក ចាន់ ផល្លី អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារសង្កាត់វាលវង់ សង្កាត់កំពង់ចាម និងកម្លាំងប៉ុស្តិ៍សង្កាត់ចុះបិទផ្ទះចំនួន៤ខ្នងដែលបានប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដ-១៩ ។
លោកអភិបាលក្រុងបានឲ្យដឹងថា ក្នុងនោះ ម្ចាស់ផ្ទះទី១-ឈ្មោះ យុន សុខា នៅភូមិទី៦ សង្កាត់វាលវង់ , ម្ចាស់ផ្ទះទី២- ឈ្មោះ គ្រួច ឆៃលាង នៅភូមិទី៦ សង្កាត់វាលវង់ , ម្ចាស់ផ្ទះទី៣ និងទី៤ ឈ្មោះស៊ិន ហួរ លក់ទូរស័ព្ទដៃ នៅភូមិទី១២ សង្កាត់កំពង់ចាម ម្ចាស់ផ្ទះនេះមានផ្ទះ២នៅទល់មុខគ្នា និងលក់ទូរស័ព្ទដូចគ្នា ។
លោកអភិបាលក្រុងបានឱ្យដឹងទៀតថា ទន្ទឹមនោះដែរ អាជ្ញាធរក្រុងកំពង់ចាម បានធ្វើការណែនាំដល់ម្ចាស់ផ្ទះទាំងអស់ ឲ្យអនុវត្តវិធានការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃនឹងអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាត៕
ដោយ, ហេង សុរិយា