ក្រុមគ្រូពេទ្យជំនាញរកឃេីញអ្នកវិជ្ជមានកូវីដ-១៩នៅរោងចក្រH7ចំនួន១៣២នាក់បន្ថែមទៀត !

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីស្ត្រីមានផ្ទៃពោះម្នាក់ដែលបំរេីការងារក្នុងរោងចក្រកាត់ដេនៅរោងចក្រH7​ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់នឹងវិជ្ជមានកូវីដ-១៩ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) សហការជាមួយក្រុមការងារខណ្ឌPSC បានយកសំណាកកម្មករជាង១០០០នាក់ ជាលទ្ធផល​រកឃេីញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣២នាក់បន្ថែមទៀត​ បេីគិតត្រឹមវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២១នេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ , កម្មកររោងចក្រខាងលេីមានកម្មរសរុបចំនួន១៨៥៧នាក់​ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យជំនាញបា​នរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧នាក់ នៅរោងចក្រ H7 ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំ បានស្លាប់ ទាំងកូនក្នុងផ្ទៃ ក្រោយពីត្រឡប់ទៅដល់ស្រុកកំណេីតចំនួន៣ថ្ងៃ​ ដោយគាត់មានស្រុកកំណើតភូមិអង្កាញ់ ឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពពដដែលបានបន្តថា​, លុះមកដល់ថ្ងៃទី២៣​ ខែឆ្នាំដដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) សហការជាមួយក្រុមការងារខណ្ឌPSC បានយកសំណាកកម្មករចំនួនជាង១០០០នាក់ ក្នុងនោះរកឃេីញអ្នកវិជ្ជមានចំនួន១៣២នាក់បន្ថែមទៀត​ បេីគិតត្រឹមវេលាម៉ោង៤និង២០នាទី​ល្ងាចនេះ។
ទោះយ៉ាងណាក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបន្ថែមទៀតនៅក្នុងរោងចក្រH7 ចំណែកអ្នកវិជ្ជមានត្រូវបានបញ្ជូនទៅព្យាបាលបន្ត៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print