ភ្នំពេញ, នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មាន អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅកាត់សក់នៅ ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ,សិលា