ទីតាំងកត់ឆ្នោតវៀតណាម ក្នុងផ្សារគីឡូ៤ មានការប្រមូលផ្តុំមនុស្សច្រើន ក្នុងអំឡុងពេលការទប់ស្កាត់ ជម្ងឺcovid19 តែអាជ្ញាធរខណ្ឌទួលគោកហាក់ដូចជាមិនខ្វល់

ចែករំលែក៖

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តយកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈអោយបានជោគជ័យ។ តែផ្ទុយទៅ មូលដ្ឋានខណ្ឌទួលគោក ដែលមាន លោក ឯក ឃុនដឿន ជាអភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគម្លាត បង្កហានិភ័យ អំឡុងពេលជម្ងឺ covid-19 កំពុងរីករាលដាលក្នុងសហគមន៍។

ជាក់ស្ដែងទីតាំង បើកល្បែងស៉ីសង កត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងផ្សារគីឡូ៤ អោយដឹងថា , សូម្បីអាជីវកលក់ដូរនៅផ្សារគីឡូ៤ អាជ្ញាធរពុំទាន់អនុញ្ញាតអោយលក់ដូឡើងវិញផង តែទីតាំងកត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកលេង មានមនុស្សប្រមូលផ្ដុំគ្នា ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ក្នុងអំឡុងពេលកូវីដ-១៩ ឡើយ។

បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមកំណាត់ផ្លូវលេខ១៣៨(ផ្សារគីឡូ៤) បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌទួលគោក ជួយពិនិត្យ និងចាត់វិធានការចំពោះទីតាំងនេះផង ដោយយោងតាមការឃើញជាក់ស្ដែងទីតាំងនេះមានមនុស្សប្រមូលផ្ដុំច្រើន មិនឃើញមានការពាក់ម៉ាស់ ឬរក្សាគំលាត តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារឡើយ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌទួលគោក គួរមានវិធានចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំលាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃអាទិត្យទី២៣ ខែឧសភា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕

...

ដោយ, រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print