បញ្ជាការដ្ឋានយោធភូមិភាគ៥ ប្រជុំប្រចាំសប្តាហ៍ទី៣ ខែឧសភាឆ្នាំ ២០២១

ចែករំលែក៖

ខេត្តបាត់ដំបង, យោតាមផេកភូមិភាគ៥ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រជុំសប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០២១ និងផែនការអនុវត្តបន្តក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង ​ធារិន មេបញ្ជាការស្ដីទីយោធភូមិភាគទី៥ ចូលរួមប្រជុំមាន មេបញ្ជាការរង,នាយសេនាធិការរនាយការិយាល័យយោធភូមិភាគ,មេបញ្ជាការទិសទាំង៤យោធភូមិភាគទី៥ នាយកសាលាពលទាហានទី៥ នាយកមន្ទីរពេទ្យ, មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករបាត់ដំបង នៅបន្ទប់ប្រជុំយោធភូមិភាគទី៥។

មានប្រសាសន៍បូកសរុប លោក មេបញ្ជាការស្ដីទី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទី៥ ទាំងអស់ ដែលកន្លងមកអនុវត្តបានល្អតាមបទបញ្ជា និងតាមការណែនាំ យើងបានបញ្ជូនកម្លាំងចុះតាមបណ្ដោយព្រំដែន សហការកម្លាំងចម្រុះទប់ស្កាត់ពលករឆ្លងដែន ចេញចូលខុសច្បាប់ និងឲ្យកម្លាំងចូលរួមសហការបិទខ្ទប់នៅតំបន់ក្រហមក្រុងប៉ោយប៉ែតហើយបានបញ្ចូលក្រុមគ្រូពេទ្យយោធា ចុះជួយយកសំណាករកកូវីដ១៩។

ជាប្រចាំបានចាត់តាំងឲ្យកម្លាំង ចុះជួយប្រជាពលរដ្ឋមានការខ្វះខាតពិសេសសង្គ្រោះ បានទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់។

*ទិសដៅបន្តស្នើតាមដានក្តាប់សភាពកាណ៍ព្រំដែន និងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេលវេលា។
ត្រូវបន្តអនុវត្តភារកិច្ចរឹតបន្តឹង ការចេញចូលខុសច្បាប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ តាមព្រំដែន និងក្នុងសហគមន៍។
ជំរុញការងារធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដីធ្លីអង្គភាព។
ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសបន្តការចុះជួយសង្គ្រោះប្រជាពលរដ្ឋ។
ត្រូវបន្តណែនាំអប់រំជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាល និងអនុវត្តឲ្យម៉ឺងម៉ាត់ ៣ការពារនិង៣កុំ ដើម្បីកាត់ផ្តាច់ការចម្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print