ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លេីយតបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ​ San Prum

ចែករំលែក៖

ខេត្តកណ្តាល, នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ​ San Prum ដែលបានបង្ហោះផ្សព្វផ្សាយ​ពាក់ព័ន្ធទំនាស់ដីធ្លីរវាងឈ្មោះ​ សឿន​ ចំរេីន​ ជាអ្នកលក់ដី​ ឱ្យឈ្មោះ​ ហ៊ួយគាង​ និងឈ្មោះ​ ហេង សុខណាង​ នៅឃុំម្កាក់ ស្រុកអង្គស្នួល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល៖
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២២នាទី ឈ្មោះ​ ហេង សុខណាង​ បានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថាឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លិចបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួន នៅចំណុចភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលម្កាក់ និងអាជ្ញាធរ ភូមិឃុំ ចុះទៅដល់កន្លែងហេតុដើម្បីការពារកុំឱ្យមានអំពើហិង្សា និងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នានៅសាលាឃុំម្កាក់ ឬសាលាស្រុកអង្គស្នួល ប៉ុន្តែភាគីខាងឈ្មោះ សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជាឱ្យកូនចៅថតសមត្ថកិច្ច ហើយទាមទារឱ្យសមត្ថកិច្ច និងអាជ្ញាធរ ដោះស្រាយឱ្យខ្លួននៅកន្លែងកើតហេតុឱ្យចប់រឿង។

បន្ទាប់មកលោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអង្គភាពវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល​ ឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន​នគរបាលស្រុកអង្គស្នួល ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយេចតនា​ ដែលបានវាយបំផ្លាញបង្គោលរបងថ្ម​ កើតហេតុ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០ នាទី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខូចខាតបង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម។

យោងតាមពាក្យបណ្តឹងឈ្មោះ​ ហេង​ សុខណាង​ ទេីបអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ធ្វេីលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន (ពាក់ព័ន្ធករណីធ្វេីឱ្យខូចខាតដោយចេតនា)​ នៅអធិការដ្ឋាននគរបាលស្រុក​ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោង០៨.៣០នាទី​ ប៉ុន្តែសាម៉ីខ្លួនមិនព្រមចូលខ្លួន​តាមការកោះនោះទេ។

សន្និដ្ឋាន៖​ ចំពោះករណីនេះផ្តេីមចេញពីវិវាទដីធ្លី​ ទេីបឈ្មោះ​ សឿន​ ចំរេីន​ និងបក្ខពួក​ នាំគ្នាវាយបំផា្លញបង្គោលថ្ម​ របស់ឈ្មោះ​ ម៉េង សុខណាង​ បណ្តាលឱ្យខូចខាត​ អស់ចំនួន ៦៣ដេីម។

ចំពោះករណីនេះ​ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង​តាមនីតិវិធី បញ្ជូនទៅតុលាការ។

ចំពោះភាគីអ្នកទិញឈ្មោះ​ ហេង​ សុខណាង​ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការរួចហេីយដែរ។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print