សារលិខិតជូនពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ៨៨ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, សារលិខិតជូនពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ

សម្ដេចអគ្គមហាពញាចក្រីជាទីគោរពដ៏ខ្ពង់ខ្ពស់ !
នៅក្នុងឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុ គម្រប់៨៧ឆ្នាំ ឈានចូល៨៨ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយ ឥតឧបមា និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណ ភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំទាំងអស់គ្នាតែងតនឹកឃើញ និង ចងចាំជានិច្ច ប្រកបដោយការគោរពដឹងគុណយ៉ាងស្មោះអស់ពីដួងចិត្ត នូវឆន្ទៈ និងសកម្មភាពស្នេហាជាតិ និងប្រជាជន ដ៏មោះមុតបំផុតរបស់ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលបានខិតខំតស៊ូលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យ ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសមត្ថភាពស្ថាប័ន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងកសាងសមិទ្ធផលសង្គមយ៉ាងច្រើនអនេក ដើម្បីបន្តអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទីស្រឡាញ់នៃយើង ឱ្យរឹងរឹតតមានវឌ្ឍនភាពជឿនលឿនខ្លាំងក្លាថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី ខ្លាំងក្លា ទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលបោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ច ដ៏ ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print