ភ្នំពេញ, ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស
(ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១)។
ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន ។ ជាមួយគា្ននោះខ្យល់មូសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ ១C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤១C
– នៅថ្ងៃទី២៦-២៨ ខែឧសភា នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយក្នុងកម្រិតបង្ហូរទៅខ្លាំង ។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C |
– នៅថ្ងៃទី២៦-២៨ ខែឧសភា ផ្នែកមួយចំនួននៃ បណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបជាប់និងបទេសវៀតណាម អាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំងនឹង រលកសមុទ្រខ្ពស់ៗ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរ សមុទ្រសូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់ ១-២,៥ ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕
ដោយ, សុខ ខេមរា