កម្លាំងនគរបាលស្រុកឯកភ្នំបញ្ជូនបុរស៣នាក់ចំណោម៥នាក់វាយកាប់សម្លាប់មន្ត្រីយោធាម្នាក់ពេលអប់រំរឿងនេសាទខុសច្បាប់់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំងនគរបាលស្រុកឯកភ្នំបញ្ជូនបុរស៣នាក់ចំណោម៥នាក់ទៅស្នងការដ្ឋាននគរបាលលខេត្តបាត់ដំបងក្រោយវាយកាប់សម្លាប់មន្ត្រីយោធាម្នាក់ពេលអប់រំរឿងកុំឲ្យនាំមនុស្សផ្សេងទៅនេសាទខុសច្បាប់់តទៅទៀត។

ហេតុការណ៍ស្រាវជ្រាវឃាត់ខ្លួនក្រុមបុរសសង្ស័យទាំង៣នាក់កាលម៉ោង១៤និង៣០នាទីកាលថ្ងៃទី១១ខែមិនាឆ្នាំ២០១៦តាមភូមិសាស្ត្រក្នុងព្រៃពេលកំពុងរត់គេចចំណុចឡូត៍២ភូមិព្រែកទាល់ឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង។

ហេតុការណ៍កាប់សម្លាប់មន្រ្តីយោធា១០និង៣០នាទីយប់ថ្ងៃទី៩ ខែមិនាឆ្នាំ២០១៦ នៅចំនុចស្វាយត្រាំ ក្នុងភូមិសាស្រ្ត ភូមិព្រែកទាល ឃុំកោះជីវាំង ស្រុកឯកភ្នំ ។

សមត្ថកិច្ចនគរបាលស្រុកឯកភ្នំបានឲ្យដឹងថាសពឈ្មោះ លន់ សុភា ហៅជីម ​ភេទប្រុស អាយុ៤៧ឆ្នាំស្នាប់កាប់លើមុខ២ពូថៅ និងស្នាមមុតនៅដៃស្តាំ១កន្លែង ជនររងគ្រោះរស់នៅភូមិ គោកពន្លៃ សង្កាត់ វត្តគរ ក្រុង និង ខេត្តបាត់ដំបង ។ ជាភ្នាក់ងារ ការិយាល័យ ទី២ កងពទ័ជើងគោកប្រចាំទិសបឹងទន្លេសាប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកបុរសសង្ស័យដែលឃាត់ខ្លួនមាន-ទី១ឈ្មោះថន ថៃ អាយុ៣៧ឆ្នាំ-ទី២ឈ្មោះភៀតក្លែបអាយុ៣៤ឆ្នាំ-ទី៣ឈ្មោះខានភឿតអាយុ២៩ឆ្នាំ។ទាំង៣នាក់រស់នៅភូមិតាហែន២ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯបក្ខពួកគេចខ្លួនបាត់មានឈ្មោះម៉េង ភឿន អាយុ៣៥ឆ្នាំរស់នៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ និងឈ្មោះស៊ើន សាន្ត អាយុ២៣ឆ្នាំរស់នៅភូមិតាហែន២ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។​

វត្ថុតាងដែលរកឃើញមានដំបងឈើជាងមួយម៉ែត្រ១ដើមនិងពូថៅដៃចំនួន១។

ប្រភពសាក្សីជាច្រើនបានឲ្យដឹងថាជនរងគ្រោះនិងជនដៃដល់ធ្លាប់មានទំនាស់គ្នាម្តងរឿងហាមមិនឲ្យនេសាទខុសច្បាប់លុះដល់យប់កើតហេតុជនរងគ្រោះបានចូលរួមផឹកស៊ីុជាមួយក្រុមដៃដល់ឈ្មោះថន ថៃ ឈ្មោះភៀត ក្លែប ឈ្មោះខាន ភឿត ឈ្មោះម៉េង ភឿន និងឈ្មោះស៊ើន សាន្ត ហើយក៏និយាយដូចលើកមុនកុំឲ្យនាំគ្នាទៅរកស៊ីឆក់ត្រីក្នុងបឹងហាមឃាត់។​ លុះយប់ជ្រៅម៉ោង១០និង៣០នាទីថ្ងៃទី៩ខែមិនាឆ្នាំ២០១៦ឈ្មោះភៀត ក្លែប ជាអ្នកឌុបជនរងគ្រោះទៅកន្លែងដេកហើយក៏ត្រូគេវាយកាប់រហូតដល់ម៉ោង១៤និង៣០នាទីថ្ងៃទី១០ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ។

ជនសង្ស័យឈ្មោះថន ថៃ ថាខ្លួនមិនពាក់ព័ន្ធទេតែដឹងថាជនងរគ្រោះមិនត្រឹមតែវាយដំបងកាប់ពូថៅប៉ុណ្ណោះទេថែមទាំងមានកាំបិតកាប់ទៀតជាពិសេសត្រង់មាត់ជនរងគ្រោះ។​ ជនសង្ស័យឈ្មោះភៀតក្លែបបានឲ្យដឹងថាខ្លួនជាអ្នកដឹងជនរងគ្រោះទៅតែមិនដឹងគេលួចវាយកាប់ពីក្រោយទេ។ ឈ្មោះខាន ភឿត បានឲ្យដឹងថាខ្លួនដឹងថាឈ្មោះម៉េង ភឿន និងឈ្មោះស៊ើន សាន្ត វាយជនរងគ្រោះក៏រត់គេចពីកន្លែងកើតហេតុ។

លោកចង់សោភ័ណ្ឌអធីការរងទទួលបន្ទុកយុត្តិធម៌បានឲ្យដឹងថាជនសង្ស័យទាំង៥នាក់ពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុនប្រាកដមែនដែលមានចែងក្នុងមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ។​ រាល់ហេតុការណ៍ដែលកើតមានឡើងសូមឲ្យប្រជាពលរដ្ឋរួសរាន់ផ្តល់ដំណឹងដល់សមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យទាន់់ពេលវេលា៕​

image

image422

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print