អន្តរជាតិ៖ បេីយោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាម បានបញ្ជាក់នៅព្រឹកថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៨០នាក់បន្ថែមទៀត។ ខណៈដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ កើនឡើងដល់២.៨៧៣នាក់។
របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា ករណីអ្នកឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន រកឃើញនៅខេត្តភាគខាងជើងចំនួន៣ និងខេត្តភាគកណ្តាលមួយ ដោយខេត្តបាក់យ៉ាង រកឃើញមានអ្នកឆ្លងច្រើនជាងគេ គឺ៥៥នាក់ ព្រោះវាជាតំបន់រោងចក្រឧស្សាហកម្ម។
គួរជម្រាបដែរថា វៀតណាម កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរកឃើញអ្នកឆ្លងសរុប៤៤៤នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីករណីឆ្លងជំងឺដ៏កាចសាហាវមួយនេះ បានបង្ហាញវត្តមាននៅក្នុងប្រទេស៕ដោយ៖ស តារា