ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារខណ:ប្រទះឃើញស្ត្រីចំណាស់ស្លាប់ក្នុងទឹកបៀរសង្ស័យជម្ងឺប្រកាច់រើឡើង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមាន
ឈ្មោះព្រំ សាផាតអាយុ ៥៥ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។
ប្រភពបន្តថាមូលហេតុដោយសារតែ ជនរងគ្រោះគឺមានជម្ងឺប្រកាច់រើឡើងបណ្ដាលអោយធ្លាក់ទឹកបៀរដោយមិនមានអ្នកភូមិឃើញក៏លង់ស្លាប់តែម្ដង។
បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ យឹម សុថាន