ផ្អើលទាំងព្រឹកប្រទះឃើញស្ត្រីចំណាស់ស្លាប់ក្នុងទឹកបៀរសង្ស័យជម្ងឺប្រកាច់រើឡើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារខណ:ប្រទះឃើញស្ត្រីចំណាស់ស្លាប់ក្នុងទឹកបៀរសង្ស័យជម្ងឺប្រកាច់រើឡើង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមាន
ឈ្មោះព្រំ សាផាតអាយុ ៥៥ឆ្នាំ  មុខរបរកសិកររស់នៅភូមិ ឃុំខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យនិងទើបសន្និដ្ឋានថាស្ត្រីខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។

ប្រភពបន្តថាមូលហេតុដោយសារតែ ជនរងគ្រោះគឺមានជម្ងឺប្រកាច់រើឡើងបណ្ដាលអោយធ្លាក់ទឹកបៀរដោយមិនមានអ្នកភូមិឃើញក៏លង់ស្លាប់តែម្ដង។

បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print