ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួងពាណិជ្ជកម្ម​៖​ ​អ្នកធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដោយ​គ្មាន​ការអនុញ្ញាត​ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោងតាម​សេចក្តីប្រកាស​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ​២០២១ ដោយ​លោកបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា​ ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​រួមជាមួយ​ និង​ក្រសួងពាណិជ្ជកម្ម​ ​បានចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ​ស្ដីអំពី​ការផាកពិន័យ​ជា​ប្រាក់​ចំពោះ​បទល្មើស​ពាណិជ្ជកម្ម​មួយចំនួន​ ​ក្នុងនោះ​បទល្មើស​ការធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​ការអនុញ្ញាត​ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​។

​ជាក់ស្តែងនៅក្នុង​សេចក្ដីប្រកាស​អន្តរក្រសួង​នេះ​ បានបញ្ជាក់ថា៖ ក្នុង​ប្រការ​១ សម្រេចការ​ពិន័យ​ជា​ប្រាក់​ដែល​ស្ថិតក្រោម​សម​ត្ត​កិច្ច​របស់​ក្រសួងពាណិជ្ជកម្មត្រូវបាន​អនុវត្ត​ចំពោះ​ជនទាំងឡាយណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជ កម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និងអំពើ​នៃ​ការប្រកួតប្រជែង​មិន ស្មោះត្រង់ ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន ។

​ក្នុង​ប្រភេទ​បទល្មើស​ដែល​បានលើកឡើង​ក្នុងនោះ​ការធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​១០ លាន រៀល ។​

​សូម​ជម្រាប​ជូនថា​ កាល​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២០កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​កំណត់​ប្រភេទ​បែបបទ​និង​នីតិវិធី​នៃ​ការផ្តល់​លិខិតអនុ ញ្ញាត​ឬ​អាជ្ញា​បណ្ណ​ដល់​អន្តរការី​និង​បុគ្គល​ផ្តល់​សេវាពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។

ក្នុង​អនុក្រឹត្យ​នោះ​រាជរដ្ឋាភិបាល​បានកំណត់​សម្រាប់​ប្រតិបត្តិ​ការផ្តល់សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ត្រូវ​ផ្តល់ឱ្យ​នីតិបុគ្គល​និង​សាខា​ក្រុមហ៊ុន​បរទេស​រួមមាន​៖ ១.​សេវា​គេហទំព័រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។ ២.​សេវា​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។ ៣.​សេវា​ទីផ្សារ​អន​ឡាញ​។ ៤. ​សេវា​គេហទំព័រ​ដេញថ្លៃ​ អន​ឡាញ និង ៥.​សេវា​ស្រដៀង​គ្នា​ផ្សេងទៀត​ដែល​ផ្តល់​តាមរយៈ​កម្មវិធី​កុំព្យូទ័រ​ឬ​ឧបករណ៍​វៃឆ្លាត​សម្រាប់​ការជំរុញ​ធ្វើ​ពាណិជ្ជកម្ម​តាម ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ក្នុង​អនុក្រឹត្យ​នោះ​ត្រូវបាន​លើកលែង​ការតម្រូវ​ឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចំពោះ​រូបវន្តបុគ្គល​ឬ​សហគ្រាស​ឯកបុគ្គល​ដែល ធ្វើ​សកម្មភាព​ឬ​ប្រតិបត្តិការ​ដូចតទៅ​៖
-១.​ការផ្សព្វផ្សាយ​ពាណិជ្ជ កម្ម​អំពី​ទំនិញ​ឬ​សេវា​របស់ខ្លួន​រួមបញ្ចូល​ទាំង​ការផ្សព្វផ្សាយ​លក់ទំនិញ​ឬ​សេវា​ដែល​មិនមែនជា សំណើ​បង្កើត​កិច្ចសន្យា ។
-២. ការ​បម្រុង​ទុក​សេវា​ដែល​មិនមាន​ការ​កក់​ប្រាក់​ឬ​ទូទាត់​កម្រៃ​ដោយ​អតិថិជន​ឬ​អ្នកប្រើប្រាស់ ។
-៣.​ការលក់ទំនិញ​ឬ​សេវា​របស់​រូប វន្ត​បុគ្គល​ឬ​សហគ្រាស​ឯកបុគ្គល​ដែលមាន​ផលរបរ​នៅក្រោម​កម្រិត​ផលរបរ​ជា​អ្នក​ជាប់ពន្ធ​តូច​។
-៤.​ការលក់ទំនិញ​ឬ​សេវា​ដែលមាន​លក្ខណៈ​គ្រួសារ​ឬ​តាម​រដូវ កាល​ប្រមូល​ផល​។
-៥.​ការលក់ទំនិញ​ឬ​សេវា​ដែលជា​ស្នាដៃ​សិល្បៈ​ផ្ទាល់ខ្លួន​សុទ្ធសាធ ។
-៦.​ការបង្ហាត់បង្រៀន​ដោយ​ឯកជន​ផ្ទាល់ខ្លួន ។
-និង​៧.​ការបង្ហាត់បង្រៀន ឬ​អប់រំ​អំពី​សាសនា​របស់​រដ្ឋ​។​

​បើ​យោង​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ​ស្ដីអំពី​ការផាកពិន័យ​ជា​ប្រាក់​ចំពោះ​បទល្មើស​ពាណិជ្ជកម្ម​ប្រភេទ​បទល្មើស​និង​កម្រិត​ទឹកប្រាក់​ពិន័យ​ទៅតាម​ប្រភេទ បទល្មើស​នីមួយៗ​ត្រូវបាន​រៀបចំ​ជា​បញ្ជី​ពិន័យ​ជា​ប្រាក់​ដូចខាងក្រោម​៖

-១.​ការ​មិនបាន​ចុះបញ្ជី​កែប្រែ​ការផ្លាស់ប្ដូរ​ផ្សេងៗ​នៅ​ក្រសួងពាណិជ្ជកម្ម ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់១. ០០០. ០០០ រៀល ។

-២.​ការមិន​តម្កល់ទុក​ប្រ​ទិ​វេទ​ន៍ ប្រចាំឆ្នាំ ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់ ២. ០០០.០០០ រៀល ។

-៣.​ ​ការផ្ដល់​ព័ត៌មាន​មិន​ពិត​និង​ការ​ក្លែងបន្លំ​ឯកសារ​តម្រូវ​សម្រាប់​ការចុះបញ្ជី​ត្រូវ​ទទួល​ការ​ពិ ន័យ​ជា​ប្រាក់​១.០០០.០០០ រៀល​។

-៤.​ការធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​១០ លាន រៀល​។

-៥.​ការផ្ដល់​ព័ត៌មាន​មិន​ពិត​លើ​របាយការណ៍​កំណត់ហេតុ​ឬ​ឯកសារ​ផ្សេងទៀត​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្ញើមក​ដ​ម្ក​ល់​ទុក​នៅ​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ទទួល ការពិន័យ​ជា​ប្រាក់​២.០០០.០០០​រៀល​។

-៦.​​ការ​មិនបាន​បញ្ជូន​ច្បាប់​ចម្លង​របាយការណ៍​ហិរញ្ញវត្ថុ​មក​តម្កល់ទុក​នៅ​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ទទួល​ការពិន័យ ជា​ប្រាក់ ២.០០០. ០០០ រៀល ។

-៧.​ការស្នើសុំ​ចុះបញ្ជី​ម៉ាក​សារជាថ្មី​ហួស​រយៈពេល​កំណត់​លើសពី​៦​ខែ ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់ ២០០. ០០០ រៀល ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print