ខេត្តព្រះសីហនុ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីបានអោយដឹងថា បុរសជាជនសង្ស័យលួចសម្ភារៈក្នុងកុងតឺន័ររបស់ក្រុមហ៊ុន អ៊ុយញ៉ុង ចំនួន២នាក់ ក្នុងនោះមានម្នាក់ជាអ្នកបើកបររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផ្ទាល់ និងម្នាក់ទៀតជាអ្នករួមដំណើរដែលសមត្ថកិច្ចដាក់ការសង្ស័យថាជាអ្នកផ្សំគំនិតក្នុងអំពើលួចសម្ភារៈក្នុងកុងតឺនរ័នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សិលា ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ម្សិលមិញ នៅក្នុងព្រៃតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ក្នុងភូមិ-ឃុំ ចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីបានអោយដឹងថា នៅវេលាម៉ោងជាង៨និង៣០នាទីព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០១៦ មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើងនៅចំណុចផ្លូវចូលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើងដោឈ្មោះនី ភេទប្រុសអាយុប្រហែល៣០ឆ្នាំនិងបក្ខពួកបានធ្វើសកម្មភាពឡើងជិះរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B-4161 ដែលមានសណ្តោងរ៉ឺម៉កអត់ស្លាកលេខដឹកទូកុងតឺន័រ ពណ៌ឈាមជ្រូកដែលមានលេខទូTEMU6162274(5) ទំហំ៤០ហ្វីត ផ្ទុកសម្ភារៈសំលៀកបំពាក់នាំចេញរបស់ក្រុម អ៊ុយញ៉ុង ឡើងជិះពីកំបូល ឆ្ពោះមកខេត្តព្រះសីហនុ(ឈ្មោះនីឡើងជិះតែម្នាក់ឯងឯបក្ខពួក២នាក់ទៀតមិនស្គាល់ឈ្មោះជិះរថយន្តកាមរីឆ្មាម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1993 តាមពីក្រោយ) លុះជិះមកដល់ផ្លូវចូលក្រុងច្បារមនឈ្មោះនី.បានឲ្យអ្នកបើកបររថយន្តឈ្មោះ ជួន បន ហៅបេ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តអោយក្រុមហ៊ុន អ៊ុយញ៉ុង មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈប់រថយន្តរួចឲ្យចុះពីលើរថយន្តឲ្យទៅជិះរថយន្តកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ1993 ដោយមានអ្នកការពារមិនអោយចុះទៅណាក្រៅពីជិះរថយន្តរួចឈ្មោះនីបានឡើងបើករថយន្តកុងតឺន័រឆ្ពោះទៅផ្លូវឱរ៉ាល់ដើម្បីធ្វើសកម្មភាពយកសម្ភារៈក្នុងទូកុងតឺន័រ ក្រោយពីយករួចម៉ោងប្រហែល១១និង៣០នាទីឈ្មោះនីបានបើករថយន្តកុងតឺន័រមកប្រគល់អោយឈ្មោះជួន ប៊ន វិញនៅចំណុចផ្លូវចូលក្រុងច្បារមនព្រមទាំងប្រគល់ប្រាក់ចំនួន៤.០០០$(បួនពាន់ដុល្លាសហរដ្ឋអាមេរិច)ដោយប្រាប់ថាឥវ៉ាន់មិនសូវសំខាន់ក្រោយពីទទួលរថយន្តនិងប្រាក់រួចឈ្មោះជួន បនក៏បើករថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុលុះដល់ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតក្នុងភូមិឡរ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(បឹងឈូក)ក៏ឈប់រថយន្តដើម្បីអោយឈ្មោះធូ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ឡើងជិះរថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុ។
លុះដល់ម៉ោង១៣និង៣៦នាទីថ្ងៃទី១២ខែមីនាឆ្នាំ២០១៦ លោក សឹន សុធា មេការរថយន្តក្រុមហ៊ុន អ៊ុយញ៉ុង មិនឃើញរថយន្តចូលដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក៏ទូរស័ព្ទមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ចំនួន០៦នាក់ដឹកនាំដោយលោកវ ត្រីស៊ឹម សុខរឹទ្ធ បានចេញល្បាតលើដងផ្លូវជាតិលេខ៤ក៏ជួបរថយន្តនៅចន្លោះគីឡូម៉ែត្រលេខ144-145 ស្ថិតក្នុងភូមិ-ឃុំចំការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក៏អែបខាងដើម្បីឈប់រថយន្តរួចឈ្មោះធូ រិទ្ធី ក៏ត្រូវសមត្ថកិច្ចចាប់បាននៅលើរថយន្តផ្នែកខាងតៃកុង ចំណែកឈ្មោះជួន បនបានបើកទ្វាររថយន្តខាងស្តាំលោតចុះរួចរត់ចូលទៅក្នុងព្រៃប្រហែល២០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចដេញចាប់បាន។
លោកបន្តថា នៅរសៀលថ្ងៃទី១៣ខែមិនាក្រោយពីមានការពិភាក្សារវាងគណៈកម្មាចម្រុះដឹកនាំដោយ លោកព្រះរាជអាជ្ញារង រថយន្តកុងតឺន័រ ត្រូវបានបញ្ជូនចូលកំពង់ផែរ ធ្វើការស្កែនដើម្បីត្រួតពិនិត្យ និងបន្តកាត់សៀលធ្វើការពិនិត្យជាក់ស្តែងនៅថ្ងៃទី១៤ស្អែកនេះ។
វត្ថុតាងដែលដកហូតពីជនសង្ស័យ(ជួន បន) មានថ្នាំញៀនចំនួន០២កញ្ជប់ និងឧបករណ៍សម្រាប់ជក់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យបទល្មើសព្រហ្មទណ្ឌកសាងសំណុំរឿងតាមនីតិវិធី និងបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យទូកុងតឺន័រដោយមានការចូលរួមពីលោក រស់ សារាំព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ៕
ដោយ៖ ឆ្លាមសមុទ្រ