ក្មេងស្រីអាយុ១១ឆ្នាំលង់ទឹកស្លាប់ខណៈចុះទៅរាវលៀសនៅក្នុងទន្លេមេគង្គ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធម័ ខណៈចុះទៅរាវលៀសអស់រយៈពេលជាច្រើនម៉ោងនៅក្នុងទឹកទន្លេមេគង្គ ត្រង់ចំណុចកោះរន្ទះបាញ់ជាមួយម្ដាយមីង ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចកោះរន្ទះបាញ់ស្ថិតក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ក្មេងស្រីរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ធឿន ស្រីពីន ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ។

ប្រភពដដែលបានបន្ដថា​ នៅមុនពេលកើតហេតុវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានទៅរាវលៀសនៅក្នុងទន្លេមេគង្គជាមួយក្មេងស្រី២នាក់ទៀតដែលរស់នៅជិតខាងគ្នា ។ ពេលរាវលៀសបានមួយចំនួនក្មេងស្រី២នាក់ដែលទៅជាមួយក្មេងស្រីរងគ្រោះបានឡើងគោកដើរទៅផ្ទះមុន ។ ដោយឡែកក្មេងស្រីរងគ្រោះក្រោយពីហូបបាយថ្ងៃត្រង់រួចមកបាននៅបន្ដរាវលៀសជាមួយម្ដាយមីង តែរាវនៅឆ្ងាយពីគ្នា លុះដល់វេលាល្ងាច ស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនឃើញនៅក្នុងទឹកស្រ្ដីជាម្ដាយមីងមានការសង្ស័យក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជានេសាទនាំគ្នាអូសអួននិងមុជទឹករាវរក រហូតប្រទះឃើញសាកសពក្មេងស្រីរងគ្រោះនៅវេលាព្រលប់ថ្ងៃដដែល ។

ក្រោយពីសមត្ថកិច្ចនគរបាលពិនិត្យចប់សព្វគ្រប់មិនមានពាក់ព័ន្ធ នឹងករណីអ្វីផ្សេង សមត្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះទៅអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

image448

image446

image

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print