រថយន្តវត្ថុតាងមធ្យោបាយដឹកបទល្មើសព្រៃឈើជិត៣០គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់​ ជាមួយនិងសម្ភារៈមួយចំនួនធំទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តវត្ថុតាងមធ្យោបាយដឹកបទល្មើសព្រៃឈើជិត៣០គ្រឿងត្រូវបានអគ្គិភ័យលេបត្របាក់​ ជាមួយនិងសម្ភារៈមួយចំនួនធំទៀតដោយសារអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៦​ នៅចំណុចស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ថិតក្នុង ភូមិ ព្រែក ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជាបឋមគេរាយការណ៍មកថាៈ​ សម្ភារ:ខូចខាតរួមមានៈ​ឆេះរថយន្តចាប់រក្សាទុក បទល្មើសចំនួន ២៧ គ្រឿង​ នឹងសំភារៈមួយចំនួនធំ​ ។

សមត្ថិច្ចបានអះអាងថាៈ​ ការឆាបឆេះនេះបណ្តាលពីមូលហេតុ ភ្លើងឆេះព្រៃរៀលដាលចូលក្នុងបរិវេនផ្នែករដ្ឋបាលព្រៃឈើ។​ ប៉ុន្តែមានការដាក់មន្ទិលសង្ស័យថាអាចមានការលួចដុតដោយជនល្មើសនិងឋិតក្រោមភាពធូរលុងពីមន្ត្រីរដ្ឋបាលព្រៃឈើ៕

image

image

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print