ខេត្តពោធិ៍សាត់៖ រថយន្តវត្ថុតាងមធ្យោបាយដឹកបទល្មើសព្រៃឈើជិត៣០គ្រឿងត្រូវបានអគ្គិភ័យលេបត្របាក់ ជាមួយនិងសម្ភារៈមួយចំនួនធំទៀតដោយសារអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ថិតក្នុង ភូមិ ព្រែក ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជាបឋមគេរាយការណ៍មកថាៈ សម្ភារ:ខូចខាតរួមមានៈឆេះរថយន្តចាប់រក្សាទុក បទល្មើសចំនួន ២៧ គ្រឿង នឹងសំភារៈមួយចំនួនធំ ។
សមត្ថិច្ចបានអះអាងថាៈ ការឆាបឆេះនេះបណ្តាលពីមូលហេតុ ភ្លើងឆេះព្រៃរៀលដាលចូលក្នុងបរិវេនផ្នែករដ្ឋបាលព្រៃឈើ។ ប៉ុន្តែមានការដាក់មន្ទិលសង្ស័យថាអាចមានការលួចដុតដោយជនល្មើសនិងឋិតក្រោមភាពធូរលុងពីមន្ត្រីរដ្ឋបាលព្រៃឈើ៕
...
ដោយ៖ សុខ ខេមរា