ខេត្តស្វាយរៀង ៖ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណ:ខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ព្រៃឆ្លាក់ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ២គ្រួសារដែលទទួលផលប៉ះពាលផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ជាកម្មការនីរោងចក្រ
សុំយកចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ។
ការផ្ដាំផ្ញើបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា២០២១ ក្នុងការចុះទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ២គ្រួសារ ដែលមានសមាជិក១៥នាក់ដែលទទួលផលប៉ះពាលផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ជាកម្មការនីរោងចក្រ អេ.អេន.ជី តំបន់សេដ្ឋកិច្ចពិសេសតាយ សេង១ ក្រុងបាវិតត្រូវជាក្រុមគ្រួសារ
រស់នៅភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ក្នុងឪកាសនោះមានការចូលរួមពីសំណាក់លោកហ៊ុនសាវ៉ាន់ចៅសង្កាត់ព្រៃឆ្លាក់លោកចៅសង្កាត់រងនិងជនបង្គោលស្ត្រីនិងកុមារនិងក្រុមការងារដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោកគង់ចាន់ថន បាន បន្ថែមថា
សូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក
បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៃវិធានការណ៏៣ការពារ៣កុំ និង តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាស់ ជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ។
ឱកាសនោះលោកនិងក្រុមការងារក៏បាននាំយក គ្រឿងឧបភោគបរិភោគដូចជាអង្ករ មីគ្រឿងហូបចុកផ្សេងៗនិងឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀលក្នុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះផងដែរ៕
ដោយ៖ យឹម សុថាន