គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះផ្អាកអាជីវកម្មបូម-លក់ខ្សាច់ និងលាយស៊ីម៉ង់ត៍នៅវាលស្បូវ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបូមខ្សាច់ លក់ខ្សាច់ និងលាយស៊ីម៉ង់ត៍ មួយកន្លែងស្ថិតនៅក្បែសាលាសង្កាត់វាលស្បូវត្រូវគណៈ បញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយអភិបាលរង២រូប គឺលោករស់ សុភ័ក្រ និងលោកណុប ផា បានចុះផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន២៦គ្រួសារដែលរស់នៅក្បែរទីតាំងធ្វើអាជីវកម្មប្តឹង ដោយសារតែម្ចាស់ទីតាំងធ្វើអាជីវកម្ម បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

សកម្មភាពចុះផ្អាកទីតាំង ធ្វើអាជីវកម្មបូមខ្សាច់ លក់ខ្សាច់និងលាយស៊ីម៉ង់ត៍ បណ្តោះអាសន្ននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រោយពីប្រជាពលរដ្ឋប្តឹងមកអាជ្ញាធរ ហើយត្រូវបានលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ណែនាំអោយលោកអភិបាលរងខណ្ឌ២រូបដឹកនាំកម្លាំងចុះទៅផ្អាក់ការធ្វើអាជីវកម្មបណ្តោះអាសន្ន រងចាំរកដំណោះសមស្របដែលប្រជាពលរដ្ឋអាទទួលយកបាន ពោលគឺមិនត្រូវធ្វើអ្វីប៉ះ ពាល់ ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនោះឡើយ ៕សណ្តោស

20160313204144

20160313204142

20160313204146

20160313204148

...

20160313204149

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print