​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ជាង​២​ឆ្នាំ​ ពេល​បាន​ជួប​ ខាង​ប្រុស​ទ្រាំ​មិន​បាន​ ចង់​រំលោភ​ ត្រូវ​នាង​ប្ដឹង​សមត្ថកិច្ច​ទារជំងឺចិត្ត​៥.០០០​ដុល្លារ​

ចែករំលែក៖

​ខេត្តតាកែវ​៖​ ស្នេហា​តាម​ទូរស័ព្ទ​ជាង​២​ឆ្នាំ​ ខាង​ស្រី​ចង់​ជួប​សាសង​គ្នា​ តែ​ពេល​ជួប​ ខាង​ប្រុស​ទ្រាំ​មិន​បាន​ ចាប់រំលោភ​ ត្រូវ​នាង​ប្ដឹង​សមត្ថកិច្ច​ទារជំងឺចិត្ត​៥.០០០​ដុល្លារ​ ខាង​ប្រុស​ថា​ គ្មាន​ទេ​ ៥.០០០​ដុល្លារ​ មាន​តែ​ខ្លួន​អូន​យក​បង​ ឬ​អត់​ បើ​មិន​យក​ទេ​ បង​សុខចិត្ត​ជាប់គុក​ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រាវ​ ឃុំ​ស្លា​ ស្រុក​សំរោង​ ខេត្តតាកែវ​ ។​ ជនសង្ស័យ​មានឈ្មោះ​ សុខ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ខាងលើ​ ។​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ ឈ​ ប​ រ​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ។​

​បើ​យោង​តាម​ចម្លើយ​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ទូរស័ព្ទ​ មក​ នាង​សុំ​ជួប​នៅ​ចំណុច​ខាងលើ​ ហើយ​នាង​ក៏​ទៅ​ជួប​តាម​ការ​ណាត់​ ពេល​ទៅ​ជួប​ ក៏​បាន​និយាយ​សាសង​គ្នា​ជា​ធម្មតា​ លុះ​យូរ​ទៅ​ ស្រាប់តែ​ជនសង្ស័យ​បាន​យកដៃ​មក​ស្ទាប​ អង្អែល​នាង​អស់​មួយសន្ទុះ​ តែ​នាង​មិន​មាត់ក​ អី​ទេ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ពេល​ដែល​នាង​ នៅ​ស្ងៀម​ ស្រាប់តែ​ជនសង្ស័យ​បម្រុង​ដោះ​ខោអាវ​ នាង​ថែម​ទៀត​ ពេល​នោះ​នាង​ថា​ សភាពការណ៍​ធ្ងន់​ពេក​ហើយ​ ទើប​នាង​ រត់​ចេញ​ហើយ​ ប្រាប់​ឪពុក​ ម្ដាយ​ដើម្បី​ប្ដឹង​តែ​ម្ដង​។​

ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​រួច​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាមៗ​ យក​ទៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​សំរោង​ ។​ ក្រោយ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ទាំង​ពីរ​ស្រលាញ់​គ្នា​យូរហើយ​ ដោយ​ខាង​ស្រី​សន្យា​ថា​ រៀន​ចប់​ នឹង​រៀប​ការ​ជាមួយ​គ្នា​ ។​

​ជនសង្ស័យ​បន្ដ​ទៀត​ថា​ ខ្លួន​មិន​មានគំនិត​រំលោភ​ទេ​ តែ​គេ​គ្រាន់តែ​បង្កើន​ភាព​ស្និទ្ធស្នាល​បន្ថែម​ការ​ស្រលាញ់​តែ​ប៉ុណ្ណោះ​ ព្រោះ​ខ្លាច​ខាង​ស្រី​ក្បត់ចិត្ត​ ។​

​ប្រភព​បន្ត​ថា​ រូបគេ​ពិតជា​បាន​យកដៃ​ស្ទាបអង្អែល​ ពិតមែន​ តែ​ខ្លួន​បាន​សុំ​ការ​អនុញ្ញាត​ពី​នាង​រួច​ហើយ​ហើយ​នាង​ក៏​ព្រមព្រៀង​ដែរ​ ។​

​ជនសង្ស័យ​បន្ដ​ថា​ ការ​ដែល​នាង​ឈាន​ទៅ​ដល់​ការ​ប្ដឹង​ ព្រោះ​វា​ចង្រៃ​ដោយសារ​បងប្អូន​ខាង​នាង​ ដើរ​រក​ ហើយ​ក៏​ឃើញ​រូបគេ​ និង​នាង​កំពុង​ផ្អែមល្ហែម​នឹង​គ្នា​ ក៏​ស្រែក​ឆោឡោ​ឡើង​តែ​ម្ដង​។​

​ជនសង្ស័យ​រូប​នេះ​បញ្ជាក់​ថា​ ចំពោះ​សំណង​ជំងឺ​ចិត្ត​៥.០០០​ដុល្លារ​ រូបគេ​គ្មាន​ទេ​ មាន​តែ​ខ្លួន​ប្រគល់​ជូន​តែ​ប៉ុណ្ណោះ​ ហើយ​ បើ​នាង​មិន​ព្រម​ទេ​ រូបគេ​សុខចិត្ត​ជាប់គុក​ ដោយសារ​តែ​ក្តី​ស្នេហា​នេះ​ទៅ​ចុះ​ ៕​ ជី​សូរ​កា​

20160313195528 (1) copy

...

20160313195528 copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print