ម្ចាស់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់លេខ ភព២៥៩៧៤ ប្រតិកម្មការផ្សាយ មិនពិតរបស់ទូរទស្សន៍ ខ្សែកាបប៉ុស្ដិ៍លេខ៨

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាម្ចាស់ កម្មសិទ្ធិស្របច្បាប់លើប័ណ្ឌសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ ភព២៥៩៧៤ ស្ថិតនៅភូមិ-សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ បានសម្ដែង នូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការ ផ្សាយរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ ចោទ ប្រកាន់ដោយគ្មានមូលដ្ឋានជាក់លាក់ ថា ពួកគាត់បានរំលោភយកដីអ្នកដទៃ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ បានទិញត្រឹមត្រូវតាមផ្លូវច្បាប់ដែល កាត់ឈ្មោះតាមរយៈប័ណ្ណសម្គាល់កាន់ កាប់អចលនវត្ថុលេខ ភព ២៥៩៧៤ បង់ ពន្ធស្របច្បាប់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ពីប្រជាពលរដ្ឋចំនួន១២០ គ្រួសារ ក្នុងនោះមានទាំងអាជ្ញាធរមូល ដ្ឋានគ្រប់ជាន់ថ្នាក់បានដឹងឮ និងចូលរួម ពេលប្រគល់ប្រាក់នេះផងដែរ ។ ប៉ុន្ដែ ការផ្សាយរបស់ទូរទស្សន៍មួយនេះ បាន ធ្វើប៉ះពាល់កិត្ដិយសក្នុងចេតនាមួល បង្កាច់ និងគ្មានវិជ្ជាជីវៈ ដោយគ្មានការ សួរនាំពីម្ចាស់កម្មសិទ្ធិក៏ដូចជាអាជ្ញាធរ មូលដ្ឋាន និងមន្ដ្រីជំនាញសុរិយោដីនោះ។
ពួកគាត់បានបន្ដទៀតថា ដីមានប័ណ្ណ កម្មសិទ្ធិស្របច្បាប់ បើទោះជាពួកគាត់ ត្រូវលក់ ឬមិនលក់ ឬក៏សង់ផ្ទះ និងធ្វើ សំណង់ផ្សេងៗជាសិទ្ធិរបស់គាត់ត្រូវ ចាត់ចែង មិនមានអ្នកណាម្នាក់មាន សិទ្ធិមកប៉ះពាល់លើដីស្របច្បាប់នេះ ឡើយ ។ ម្យ៉ាងវិញទៀតស្របពេល ដែលអាជ្ញាធរមូលដ្ឋាន បាននិងកំពុង កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ គមនាគមន៍ ចាក់បេតុងយ៉ាងស្អាតចូល តាមភូមិ កាន់តែធ្វើឱ្យប្រជាពលរដ្ឋ នៅទីនោះមានមធ្យោបាយក្នុងការធ្វើ ដំណើរឆ្លងកាត់យ៉ាងល្អប្រសើរជាងមុន ដូច្នេះពួកគាត់ក៏មានបំណងធ្វើការអភិ វឌ្ឍន៍នៅទីនោះ ក្នុងការសាងសង់សំណង់ ឬចាក់ដីពុះឡូត៍លក់បំពេញតាមតម្រូវ ការអតិថិជន ប៉ុន្ដែខាងទូរទស្សន៍ខ្សែ កាប្លិ៍ប៉ុស្ដិ៍លេខ៨បានផ្សាយបំភ្លើសការ ពិតក្នុងចេតនាបំផ្លាញគម្រោងវិនិយោគ សាងសង់របស់ពួកគាត់ សុទ្ធតែជារឿង បទល្មើសព្រហ្មទណ្ឌ ដែលមិនអាចទទួល យក និងអត់ឱនបាន ៕ សុខ ខេមរា

20150718-124718.jpg

20150718-124712.jpg

20150718-124722.jpg

...

20150718-124726.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print