ខឹង​ប្តី​ដើរ​ផឹកស្រា​រាល់ថ្ងៃ​ ស្ត្រី​កូនខ្ចី​ម្នាក់​ បញ្ច្រក​ថ្នាំពុល​ និង​រឹត​ក​សម្លាប់​កូន​២​នាក់​ រួច​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​

ចែករំលែក៖

ខេត្តរតនគិរី​៖​ ដោយសារ​ខឹង​ប្តី​ ដើរ​ផឹក​ស្រវឹង​រាល់ថ្ងៃ​ ស្ត្រី​ជនជាតិ​ចា​រ៉ា​យ​ បាន​សម្រេចចិត្ត​យក​ថ្នាំ​បាញ់​ស្មៅ​ មក​បញ្ច្រក​កូន​តូច​អាយុ​ ១​ខែ​ ហើយ​បន្ត​យក​ខ្សែ​អង្រឹង​ ទៅ​រឹត​កកូន​ដែល​មាន​អាយុ​ ៣​ឆ្នាំ​ ហើយ​បន្ទាប់​មក​ ស្ត្រី​ជា​ម្តាយ​បាន​ផឹកថ្នាំ​បាញ់​ស្មៅ​ សម្លាប់​ខ្លួនឯង​ជា​ចុង​ក្រោយ​ បណ្តាល​ឲ្យ​ស្លាប់​ រដូករណែល​ពេញ​ផ្ទះ​។​

​ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ ១​និង​២០​ នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ២០១៥​ នៅផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ក្នុងភូមិ​សោម​ត្រក​ថ្មី​ ឃុំ​សោម​ធំ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។​

​ស្ត្រី​ខឹង​ប្តី​សម្លាប់​កូន​ និង​ខ្លួនឯង​នោះ​ ឈ្មោះ​ រ​ម៉ាស់​ ធៀ​ល​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ចា​រ៉ា​យ​ កូន​បង​ទី​១​ មានឈ្មោះ​ រ​ម៉ាស​ ធេ​ត​ ភេទ​ប្រុស​ អាយុ​ ៣​ឆ្នាំ​ និង​កូន​ទី​២​ ទើបបាន​អាយុ​ ១​ខែ​ មានឈ្មោះ​ រ​ម៉ាស​ លៀង​ ភេទ​ស្រី​ អ្នក​ទាំង​៣​ បាន​ស្លាប់​បន្តបន្ទាប់​គ្នា​ ក្រោយ​ពី​ម្តាយបង្កើត​ យក​ថ្នាំ​បាញ់​ស្មៅ​ បញ្ច្រក​ និង​យក​ខ្សែ​អង្រឹង​រឹត​ក​សម្លាប់​។​

​ស្ត្រី​រង​គ្រោះ​មាន​ប្តី​ ឈ្មោះ​ តេ​ង​ សោរ​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ចា​រ៉ា​យ​ សព្វថ្ងៃ​ មាន​ទីលំនៅ​ ភូមិ​ឃុំ​ខាងលើ​ និង​មានមុខ​របរ​ ជា​កសិករ​ បន្ទាប់​ពី​ដឹង​ថា​ ប្រពន្ធ​និង​កូន​ ២​នាក់​ បាត់បង់​ជីវិត​នោះ​មានការ​ សោកស្តាយ​យ៉ាង​ខ្លាំង​ ហើយ​យក​ថ្នាំ​បាញ់​ស្មៅ​ មក​ផឹក​ដើម្បី​បញ្ចប់ជីវិត​ ខ្លួនឯង​ផង​ដែរ​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​ បាន​ជួយ​ដឹក​បញ្ជូន​ មក​កាន់​មណ្ឌល​សុខភាព​ ស្រុក​បរ​កែវ​ ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់​ ៕ ថាច់ យ៉ាត

2

...

3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print