រោងការក្លាយជារោងបុណ្យសពដោយសារប្អូនកូនក្រមុំចងក.ធ្វើអត្ដឃាត

ចែករំលែក៖

កណ្ដាល៖ ពិធីមង្គលការដែលសប្បាយក្អាកក្អាយប្រែក្លាយជារោងបុណ្យសពដ៏សែនក្រៀមក្រំដោយសារតែប្អូនកូនក្រមុំចង.កធ្វើអត្ដឃាត់នៅយប់ថ្ងៃបង្ហើយនៃកម្មវិធី ដោយសារតែខឹងក្រោធទៅនិងពាក្យសម្ដីស្ដីបន្ទោសពីសំណាក់បងថ្លៃប្រុស ។ ករណីប្អូនកូនក្រមុំចង.កធ្វើអត្ដឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចខាងក្រោយបង្គន់ផ្ទះជនរងគ្រោះស្ថិតក្នុងភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះចងកធ្វើអត្ដឃាតមានឈ្មោះ ម៉ុន វណ្ណណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយឪពុកម្ដាយក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុឪពុកម្ដាយជនរងគ្រោះបានរៀបចំពិធីមង្គលការកូនស្រីដែលត្រូវជាបងរបស់ជនរងគ្រោះ ក្នុងពិធីមង្គលការមានភ្ញៀវយ៉ាងច្រើនកុះករចូលរួមពិសារភោជនីអាហារដោយមានតន្ដ្រីកំដរយ៉ាងសប្បាយក្អាកក្អាយក្នុងនោះ ក៏មានវត្ដមានជនរងគ្រោះចូលរួមទទួលភ្ញៀវផងដែរ ។  ពេលអំឡុងទទួលភ្ញៀវជនរងគ្រោះបានផឹកស្រាស្វាគមន៏ភ្ញៀវរហូតមានសភាពស្រវឹងស្រឿងៗ រហូតដល់វេលាម៉ោងប្រមាណ៩យប់ជនរងគ្រោះបានផឹកស៊ី រាំលេងកំសាន្ដសប្បាយជ្រុល ។

ប្រភពដដែលបន្ដថា ពេលឃើញដូច្នេះខ្លាចមានរឿងក្នុងពិធីមង្គលការបុរសជាបងថ្លៃបានហៅជនរងគ្រោះនិយាយណែនាំ ធ្វើឲ្យជនរងគ្រោះមានក្ដីខឹងសម្បាររត់ទៅខាងក្រោយផ្ទះបាត់ទៅ លុះមួយសន្ទុះក្រោយមកទើបមានការភ្ញាក់ផ្អើលឆោឡោឡើងថាជនរងគ្រោះចងកធ្វើអត្ដឃាត ។ ពេលឮដូច្នេះ បងស្រីរបស់យុវជនរងគ្រោះបានរត់ទៅមើល និងបានយកកាំបិតប៉័ងតោកាត់ខ្សែទម្លាក់ជនរងគ្រោះដើម្បីសង្រ្គោះតែជាអកុសលមិនអាចសង្គ្រោះបាន ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីមានហេតុការកើតឡើងសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្ដខ្លួនឯងឲ្យស្លាប់ពិតប្រាកដមែន ។ ជនរងគ្រោះបានយកខ្សែនីឡុងពណ៌ខ្មៅ ប្រវែង៦ម៉ែត្រចងភ្ជាប់ជាមួយធ្នឹមដំបូលបង្គន់រួចឡើងចងកធ្វើអត្ដឃាតរហូតស្លាប់ទើបមានអ្នកឃើញ ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

IMG-20160314-WA0012

...

IMG-20160314-WA0015

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print