ភ្នំពេញ, នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ បញ្ជាក់ថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
សម្ដេចមានប្រសាសន៍ផងដែរថា, គឺបញ្ឈប់ឱ្យអភិបាលរាជធានី-ខេត្ត រដ្ឋមន្ត្រីតាមក្រសួងស្ថាប័នរដ្ឋ ស្នើសុំមកសម្ដេចក្នុងការចាក់វ៉ាក់សាំង នៅចំណុចនេះ ចំណុចនោះ ឬចំនួនប៉ុន្មាននាក់។ ដោយការងារទាំងអស់នេះសម្ដេចត្រូវពិភាក្សាជាមួយនឹងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មាធិការចំពោះការចាក់វ៉ាក់សាំង covid 19 ថាតើត្រូវចាត់ចែងបន្តសម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅកន្លែងណាទៀត។
សម្ដេចបានមានប្រសាសន៍ថា, នៅរាជធានីភ្នំពេញ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងលើសពី 50% ហើយសរុបទូទាំងប្រទេសគឺបាន ២លាន ជាង៦០ម៉ឺននាក់ទៅហើយ ។ ដោយសម្ដេចលើកឡើងថា, អ្នកដូចចាក់បាក់សាំងហើយ អាចសុាំ តែបើមានករណីឆ្លងជំងឺ covid-19 វិញ គឺអាចព្យាបាលជាសះស្បើយបាន។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា,🔴 ចំនួនអ្នកឆ្លងនៅខេត្ត ថយបន្តិច តែនៅ #រាជធានីភ្នំពេញ កើនបន្តិច ក្នុងរយៈពេល ២៤ម៉ោង ! 🙏សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ! ។ 📣 ប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមកាត់បន្ថយការឆ្លងមេរោគ#កូវីដ១៩ (#COVID-19) បាន ដោយគ្រាន់តែ ពាក់ម៉ាស់, រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង! 🙏🙏🙏។
ដោយឡែកក្រសួងសុខាភិបាលបានបញ្ជាក់ថា, គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៤៦៤,៨៣៥នាក់ កាលពីម្សិលមុិញ ៕
ដោយ, សុខ ខេមរា