សម្តេចតេជោ ហ៊ុនសែន : យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ បញ្ជាក់ថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
សម្ដេចមានប្រសាសន៍ផងដែរថា, គឺបញ្ឈប់ឱ្យអភិបាលរាជធានី-ខេត្ត រដ្ឋមន្ត្រីតាមក្រសួងស្ថាប័នរដ្ឋ ស្នើសុំមកសម្ដេចក្នុងការចាក់វ៉ាក់សាំង នៅចំណុចនេះ ចំណុចនោះ ឬចំនួនប៉ុន្មាននាក់។ ដោយការងារទាំងអស់នេះសម្ដេចត្រូវពិភាក្សាជាមួយនឹងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មាធិការចំពោះការចាក់វ៉ាក់សាំង covid 19 ថាតើត្រូវចាត់ចែងបន្តសម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅកន្លែងណាទៀត។
សម្ដេចបានមានប្រសាសន៍ថា, នៅរាជធានីភ្នំពេញ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងលើសពី 50% ហើយសរុបទូទាំងប្រទេសគឺបាន ២លាន ជាង៦០ម៉ឺននាក់ទៅហើយ ។ ដោយសម្ដេចលើកឡើងថា, អ្នកដូចចាក់បាក់សាំងហើយ អាចសុាំ តែបើមានករណីឆ្លងជំងឺ covid-19 វិញ គឺអាចព្យាបាលជាសះស្បើយបាន។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា,🔴 ចំនួនអ្នកឆ្លងនៅខេត្ត ថយបន្តិច តែនៅ #រាជធានីភ្នំពេញ កើនបន្តិច ក្នុងរយៈពេល ២៤ម៉ោង ! 🙏សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ! ។ 📣 ប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមកាត់បន្ថយការឆ្លងមេរោគ​#កូវីដ១៩ ​(#COVID-19) បាន ដោយគ្រាន់តែ ពាក់ម៉ាស់, រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង! 🙏🙏🙏។
ដោយឡែកក្រសួងសុខាភិបាលបានបញ្ជាក់ថា, គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៤៦៤,៨៣៥នាក់ កាលពីម្សិលមុិញ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print