ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា,សាខាក្រុមហ៊ុន ប៉ាណាសូនិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣២៧ – ៣២៩ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមដែលមានទំនាក់ទំនងជាមួយបុគ្គលិក សាខាក្រុមហ៊ុន ប៉ាណាសូនិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣២៧ – ៣២៩ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ប្រយោលចំនួន ១០នាក់ បានទៅយកសំណាករួច និងធ្វើចត្តាឡីស័កនៅផ្ទះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា