សាខាក្រុមហ៊ុន ប៉ាណាសូនិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​៣២៧ – ៣២៩ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា,សាខាក្រុមហ៊ុន ប៉ាណាសូនិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​៣២៧ – ៣២៩ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមដែលមានទំនាក់ទំនងជាមួយបុគ្គលិក សាខាក្រុមហ៊ុន ប៉ាណាសូនិក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​៣២៧ – ៣២៩ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ប្រយោលចំនួន ១០នាក់ បានទៅយកសំណាករួច និងធ្វើចត្តាឡីស័កនៅផ្ទះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print