ភ្នំពេញ, រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ បានទទួល ថេបប្លេតនិងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេកផ្លូវការរបស់ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងកម្មវិធីប្រគល់-ទទួល ថេបប្លេតនិងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ។
សូមជម្រាបជូនថា, រហូតដល់ម៉ោង១២ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៨នាក់ (ឆ្លងសហគមន៌: ៥៦៨នាំចូល: ២០) និងមានជាសះស្បេីយ ៤១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៨៨២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២១៣១៥នាក់ និង ស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ២០៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជែល៕
ដោយ, សុខ ខេមរា